21 Nov, 2015 09:08
តាមសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរីបានឲ្យដឹងថា និស្សិតកម្ពុជាបានសួរទៅកាន់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដើម្បីសុំជាដំបូន្មានដោយពាក្យថា៖ «since you yourself are aging to a very senior life…» ដែលមានន័យថា «ដោយសារអ្នកមានវ័យកាន់តែជ្រេបន្តិចហើយ…»។
ពេលនិស្សិតកម្ពុជាបញ្ចប់សំនួរ លោក អូបាម៉ា បាននិយាយតបវិញថា៖ «រឿងមួយដែលខ្ញុំចង់បានពីក្មេងៗគឺឈប់ហៅខ្ញុំថាចាស់… ឈប់ទៅណា, អ្នកធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខ្ញុំ»។ លោកបានបន្តទៀតថា៖ «ពេលខ្ញុំកាន់តំណែងដំបូង ខ្ញុំគ្មានសក់ស្កូវទេ តែឥឡូវមានច្រើនណាស់… ខ្ញុំមិនលាបសក់ទេ តែអ្នកដឹកនាំផ្សេងទៀតគេលាប។ ខ្ញុំមិននិយាយថានរណាទេ ប៉ុន្តែជាងលាបសក់ ជាងកាត់សក់របស់គេប្រាកដជាដឹង»។
សក់របស់លោក អូបាម៉ា គ្មានស្កូវទេនៅពេលជាប់ឆ្នោតជាប្រធានាធិបតីដំបូងកាលពីខែមករា ឆ្នាំ២០០៩ ប៉ុន្តែក្រោយមកក៏ចាប់ផ្ដើមកើតមានបន្តបន្ទាប់។ ពណ៌សក់ពិតរបស់មេដឹកនាំ ពេលខ្លះក៏ក្លាយជារឿងចម្រូងចម្រាសផងដែរ។ អតីតប្រធានាធិបតីមួយរូបរបស់សហរដ្ឋអាមេរិក Ronald Reagan បានកប់ទៅជាមួយអាថ៌កំបាំងថាសក់របស់លោកលាបពណ៌ឬយ៉ាងណា ព្រោះលោកតែងលាក់បាំងការពិតជានិច្ច៕

0 comments:
Post a Comment