សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Friday, November 20, 2015

អូបាម៉ា​ឆ្លើយ​តប​និស្សិត​កម្ពុជា ធ្វើ​ឲ្យ​អ្នក​ចូល​រួម​គ្រប់​គ្នា​ទប់​សំណើច​មិន​បាន

21 Nov, 2015 09:08

និស្សិត​កម្ពុជា​ម្នាក់​ដែល​ចូល​រួម​កម្ម​វិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន YSEALI នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញ​ភាព​ក្លាហាន​ចោទ​ជា​សំនួរ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុន្តែ​លោក អូបាម៉ា បែរ​ជា​ឆ្លើយ​តប​បែប​កំប្លែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​សើច​គ្រប់​គ្នា។

attendees-laugh-as-a

តាម​សារព័ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា​បាន​សួរ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដើម្បី​សុំ​ជា​ដំបូន្មាន​ដោយ​ពាក្យ​ថា៖ «since you yourself are aging to a very senior life…» ដែល​មាន​ន័យ​ថា «ដោយ​សារ​អ្នក​មាន​វ័យ​កាន់​តែ​ជ្រេ​បន្តិច​ហើយ…»។

ពេល​និស្សិត​កម្ពុជា​បញ្ចប់​សំនួរ ​លោក អូបាម៉ា បាន​​និយាយ​តប​វិញ​ថា៖ «រឿង​មួយ​ដែល​ខ្ញុំ​ចង់​បាន​ពី​ក្មេង​ៗ​គឺ​ឈប់​ហៅ​ខ្ញុំ​ថា​ចាស់… ឈប់​ទៅ​ណា, អ្នក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ខ្ញុំ»។ លោក​បាន​បន្ត​ទៀត​ថា៖ «ពេល​ខ្ញុំ​កាន់​តំណែង​ដំបូង ខ្ញុំ​គ្មាន​សក់​ស្កូវ​ទេ តែ​ឥឡូវ​មាន​ច្រើន​ណាស់… ខ្ញុំ​មិន​លាប​សក់​ទេ តែ​អ្នក​ដឹក​នាំ​ផ្សេង​​ទៀត​គេ​លាប។ ខ្ញុំ​មិន​និយាយ​ថា​នរណា​ទេ ប៉ុន្តែ​ជាង​លាប​សក់ ជាង​កាត់​សក់​របស់​គេ​ប្រាកដ​ជា​ដឹង»។

សក់​របស់​លោក អូបាម៉ា គ្មាន​ស្កូវ​ទេ​នៅ​ពេល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​កើត​មាន​បន្ត​បន្ទាប់។ ពណ៌​សក់​ពិត​របស់​មេដឹកនាំ ពេល​ខ្លះ​ក៏​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ផង​ដែរ។ អតីត​ប្រធានាធិបតី​មួយ​រូប​របស់​សហរដ្ឋអាមេរិក Ronald Reagan បាន​កប់​ទៅ​ជាមួយ​អាថ៌កំបាំង​ថា​សក់​របស់​លោក​លាប​ពណ៌​ឬ​យ៉ាង​ណា ព្រោះ​លោក​តែង​លាក់​បាំង​ការ​ពិត​ជា​និច្ច៕



obama-laughs-as-a

u-s-president-barack

Thursday, November 19, 2015

មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ចាប់ផ្តើម ដាក់សម្ពោធ ដំណើការជាផ្លូវការ



ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានចាប់ផ្តោមសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពលោក គឹម វ៉ាដា អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកគិម វ៉ាដា អគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺពុំមែនធ្វើសកម្មភាព ក្នុងរូបភាពជាអង្គការរមនុស្សធម៌ តាមរយៈការទទួលមូលនិធិអត់សំណង តាមរយៈរាជរដ្ឋាភិបាល ឬម្ចាស់ជំនួយនោះទេ។
លោកថា ប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមានលក្ខណៈអាជីវកម្មដែលត្រូវការ ចំណូលក្នុងការទ្រទ្រង់ និងរក្សានិរន្តរភាព ក្នុងអាជីវកម្មរបស់ខ្លួន ដោយមិនត្រូវយកកំរៃហួសហេតុពីប្រជាពលរដ្ឋក្រីក្រ ដែលខុសពីទស្សនវិស័យ របស់គ្រឹះស្ថានមីក្រូនោះទេ។ ជារួមនិរន្តរភាពគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារភ្ជាប់ទៅនឹងនិរន្តរភាព ជីវភាពគ្រួសាររបស់អតិថិជន។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន គឺជាគ្រឹះស្ថានហរិញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្ត និងចូលរួមអភិវឌ្ឍន៍សង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈ សេវាហរិញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ។ ព្រីនស៍ មានមហិច្ចតាក្នុងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស ព្រោះយើង បានកំណត់គោលដៅ នៃការរីកចម្រើនរបស់យើង បានយ៉ាងច្បាស់ ដោយមើលឃើញថា វិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅតែបន្តអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ទាំងវិសាលភាព និងទំហំ ប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក ហ៊ន់ សុរចនា បានបន្ថែមថា ការសម្រេចចិត្តបើកគ្រឹះស្ថានហិរញ្ញវត្ថុនេះឡើង ដោយសម្លឹងឃើញទីផ្សារ ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចំរើនជាលំដាប់ និងអាចមាននិរន្តភាពបន្តបន្ទាប់ទៀត នៅពេលខាងមុខ។ សម្រាប់ចាប់ដំណើរការផ្សព្វផ្សាយ នៅពេលកន្លងមក សង្កេតឃើញថាមានអតិថិជន ចាប់អាម្មរណ៍ច្រើនលើសេវាកម្មផ្នែករកស៊ី មានកម្រិតច្រើនជាងគេ ក្នុងចំណោមសេវាកម្មចំនួន៦ របស់ព្រីនស៍ហ្វាយនែន។
ក្នុងរយៈពេលផ្សព្វផ្សា៣ខែ មានអតិថិជនទទួល បានសេវាកម្មកម្ចីបានចំនួន ៣លានដុល្លារដូច្នេះ ក្នុងរយៈពេលដែរតាមស្ទង់មតិនោះ មានអតិជនទទួលបានការផ្សព្វផ្សាយបាន ចំនួន១៥ម៉ឺននាក់ ដែលជាកម្រិតក្នុងការផ្តល់កម្ចីនឹកស្មានដល់។ លោកបន្តថា សម្រាប់កម្ចីឥណទានរបស់ ព្រីនស៍ បានកំណត់ពីទឹកប្រាក់ ក្រោមមួយម៉ឺនដុល្លារ និងលើសមួយម៉ឺនដុល្លារ ហើយដំណាក់កាលថ្មីៗនេះ ដោយមានតម្រូវការនោះ អតិថិជនមកទទួលកម្ចីប្រាក់មានចំនួន ៤០លានដុល្លារ ព្រោះថាអាជីវកម្មរបស់ពួកគាត់ មានកម្រិតធម្យម ដែលត្រូវការប្រាក់ច្រើនសម្រាប់ធ្វើទុន។
លោក បានបញ្ជាក់ថា “សម្រាប់ទន់វិយោគនោះ ព្រីនស៍បានបោះទន់រាប់លានដុល្លារ ដែលជាស្តែងទំហំទឹកប្រាក់រាប់លាន ដូច្នេះ ខ្ញុំមិនទាន់បញ្ជាក់បានទេ”។
គួរបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុព្រីនស៍ហ្វាយនែន មានកម្ចីឥណទាន ៦ប្រភេទ គឺទី១ កម្ចីខ្នាត តូចបំផុត និងមធ្យម, ទី២ កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ, ទី៣ កម្ចីបុគ្គលិកក្រុមហ៊ុន, ទី៤ កម្ចីទិញផ្ទះ ខន់ដូ និងជួលជុលគេហដ្ឋាន, ទី៥ កម្ចីសងជួលពីស្ថាប័នផ្សេង និងទី៦ កម្ចីសម្រាប់ជនបរទេស៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Wednesday, November 18, 2015

កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

កីឡាករ​ជប៉ុន​៧​នាក់ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុមនៅ​​ Premier League

​លីក​កំពូល​អង់គ្លេស​ Engish Premier League ​​ធ្លាប់​មាន​កីឡាករ​អាស៊ី​ជា​ច្រើន​​ទៅ​ប្រកប​អាជីព​ ដោយ​ក្នុង​នោះ ក៏​មាន​កីឡាករ​ជប៉ុន​ចំនួន​៧​នាក់ ធ្លាប់​លេង​នៅ​ក្របខ័ណ្ឌ​ដ៏​ពេញ​និយម​បំផុត​លើ​​លោក​នេះ​ដែរ។ ​ប៉ុន្តែ​ក្នុង​ចំណោម​៧​នាក់​នេះ មាន​អ្នក​ខ្លះ​បាន​ចាក​ចេញ​ហើយ ឯ​ខ្លះ​ទៀត​កំពុង​តែ​លេង​នៅ​ទី​នោះ​​​បច្ចុប្បន្ន។

0
Kagawa (ស្តាំ) លើកពាន​ Premier League ជាមួយ​ក្រុម​ Man Utd
 ​​តោះ! ចង់​ដឹង​មាន​កីឡាករ​ណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖
 ១. Junichi Inamoto – Arsenal, Fulham, West Bromwich Albion (២០០២-០៦)៖

1
 ​ខ្សែ​បម្រើ​ Inamoto ធ្លាប់​ក្រុម​កាំភ្លើង​ធំ Arsenal ខ្ចី​ជើង​ពី​​ក្រុម​ Gamba Osaka​ កាល​រដូវ​កាល​២០០១-០២  ប៉ុន្តែ​ពុំ​បាន​ចូល​លេង​នៅ​ Premier League ទេ ដោយ​បាន​លេង​តែ​នៅ​ League Cup ២​ប្រកួត និង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​២​ប្រកួត​ប៉ុណ្ណោះ។ ​ក្រោយ​មក​ Fulham ខ្ចី​ជើង​បន្ត​២​រដូវ​កាល​​នៅ​ឆ្នាំ​២០០២-០៤ ​និង​បង្ហាញ​ខ្លួន​៤១​ប្រកួត​ ស៊ុត​ចូល​៤​គ្រាប់។ នៅ​​ចន្លោះ​ឆ្នាំ​២០០៤-២០០៦ ​ក្រុម​ West Brom បាន​ទិញ​ដាច់​ នឹង​បាន​ចូល​លេង​២៨​ប្រកួត ​តែ​​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ កំពុង​​លេង​​ឲ្យ​​​ក្រុម​ Consadole Sapporo​ ​នៅ​លីក​​លំដាប់​ទី​២​របស់​ជប៉ុន។
 ​​២. Kazuyuki Toda – Tottenham Hotspur (២០០២-០៣)៖

2
 អតីត​ខ្សែ​​បម្រើ​រូប​នេះ ធ្លាប់​ក្រុម​ Spurs ខ្ចី​ជើង​ពី​ក្រុម​ជប៉ុន​ Shimizu S-Pulse នៅ​​រដូវ​កាល​២០០២-០៣ និង​បាន​ចូល​លេង​​ Premier League ៤​ប្រកួត តែ​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​​បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​ចូល​និវត្តន៍​ហើយ។
 ៣. Hidetoshi Nakata – Bolton Wanderers (២០០៥-០៦)៖

3
 ​អតីត​ខ្សែ​បម្រើ​រូប​នេះ ធ្លាប់​ក្រុម​ Bolton ខ្ចី​ជើង​ពី​ក្រុម​អ៊ីតាលី Fiorentina ១​រដូវ​កាល​ឆ្នាំ​២០០៥-០៦ ​និង​បាន​លេង​​ Premier League​ ២១​ប្រកួត ស៊ុត​ចូល​១​គ្រាប់។ ​បច្ចុប្បន្ន​ Nakata វ័យ​៣៨​ឆ្នាំ ​បាន​ចូល​និវត្តន៍​ហើយ។
 ​៤. Ryo Miyaichi – Bolton Wanderers, Wigan Athletic, Arsenal (២០១១-១៤)៖

4
 ខ្សែ​បម្រើ​ស្លាប​វ័យ​២២​ឆ្នាំ​​រូប​នេះ Arsenal ទិញ​តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​លេង​ឲ្យ​កាំភ្លើង​ធំ​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​នៅ​ Premier League ហើយ​ត្រូវ​បាន​អ្នកចាត់ការ​ Arsène Wenger​ ឲ្យ​ក្រុម​ផ្សេង​ខ្ចី​ជើង​ជា​បន្ត​បន្ទាប់។ Ryo ធ្លាប់​លេង​ Premier League នៅ​ Bolton ១២​ប្រកួត និង​នៅ​ Wigan ៤​ប្រកួត តែ​អត់​បាន​ស៊ុត​ចូល​ទេ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ Arsenal ឲ្យ​ក្រុម​​ FC St. Pauli ​លីក​​លំដាប់​ទី​២​អាល្លឺម៉ង់​ខ្ចី​ជើង​ទៀត។
 ​៥. Shinji Kagawa – Manchester United (២០១២-១៤)៖

6
 ​ឆ្នាំ​២០១២ ​ខ្សែ​បម្រើ​ Kagawa ត្រូវ​បាន​លោក​ Sir Alex Ferguson ទិញ​ពី​​ក្រុម​អាល្លឺម៉ង់​ Borussia Dortmund ​នឹង​ពាក់​លេខ​២៦​ នៅ​ក្រុម​បិសាច​ក្រហម​ Man Utd។ Kagawa លេង​​ឲ្យ​ Man Utd នៅ​ Premier League បាន​៣៨​ប្រកួត ស៊ុត​បាន​៦​គ្រាប់ និង​ធ្លាប់​ឈ្នះ​ពាន​ Premier League នៅ​​រដូវ​កាល​២០១២-២០១៣។ ​នៅ​ឆ្នាំ​២០១៤ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ Man Utd លក់​ឲ្យ​ក្រុម​ចាស់​របស់​គេ​ Dortmund វិញ ដែល​ចុះ​កុងត្រា​ដល់​ឆ្នាំ​២០១៨។

ក្រៅ​ពី​នេះ​មាន​កីឡាករ​ជប៉ុន​ពីរ​រូប​ខាង​​ក្រោម​នេះ​​កំពុង​លេង​នៅ​ Premier League នៅឡើយ៖
 ៦. Maya Yoshida – Southampton (២០១២-បច្ចុប្បន្ន)

7
 ​Southampton បាន​ទិញ​យក​ខ្សែ​ការពារ​ Yoshida ពី​ក្រុម​​ហូឡង់​ VVV-Venlo ​តាំង​ពី​ឆ្នាំ​២០១២។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​លេង​នៅ​ Premier League បាន​៧១​ប្រកួត​ហើយ និង​ស៊ុត​បាន​​២​គ្រាប់។
 ៧. Shinji Okazaki – Leicester City (២០១៥-បច្ចុប្បន្ន)

8
 ​ខ្សែ​ប្រយុទ្ធ​ជប៉ុន​វ័យ​២៩​ឆ្នាំ​​រូប​នេះ ក្រុម​ Leicester ​ទើប​តែ​ទិញ​ពី​ក្រុម​អាល្លឺម៉ង់​ FSV Mainz 05​ កាល​ខែ​​មិថុនា ឆ្នាំ​២០១៥​ និង​បាន​លេង​នៅ​ Premier League ​១២​ប្រកួត​ហើយ​រដូវ​កាល​នេះ​ ដោយ​ស៊ុត​បាន​១​គ្រាប់​ផង​ដែរ៕

ក្រសួង​ការពារ​ជាតិ ​និង​ស្វាយរៀង​ប្រកួត​មិត្តភាព ត្រៀម​ទៅ​​ប្រកួត​ពាន​នៅ​វៀតណាម

ក្លិប​ក្រសួង​ការពារ​ជាតិ​នឹង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្លិប​ស្វាយ​រៀង​នៅ​ល្ងាច​ម៉ោង​៣:០០​នេះ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ ក្នុង​គោលបំណង​ត្រៀម​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ទាំង​ពីរ​ក្រុម​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​នេះ។

ARMY-FC3
 ក្លិប​ក្រសួង​ការពារ​ជាតិ
 លោក ទេព ឡុងរចនា ​អ្នក​ចាត់​ការ​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង​ពីរ​នេះ មិន​មាន​លក់​សំបុត្រ​អ្វី​នោះ​ទេ ដោយ​អ្នក​គាំទ្រ​ក្លិប​ទាំង​សង​ខាង​អាច​ចូល​មើល​ដោយ​សេរី។ ខណៈ​ដែល​ការ​ប្រកួត​វិញ​ក្នុង​គោល​បំណង​មើល​ជើង​កីឡាករ ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ទៅ​ប្រកួត​នៅ​វៀតណាម​ក្នុង​ពាន​រង្វាន់​ខួប​កំណើត​ទ័ព​របស់​ប្រទេស​មួយ​នេះ។
 ចំពោះ​ការប្រកួត​ពាន​រង្វាន់​នៅ​វៀតណាម​នោះ មិន​មាន​អញ្ជើញ​ក្លិប​នៅ​តាម​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​ដូចជា ថៃ​ឬ​ឡាវ​នោះ​ទេ ដោយ​ខាង​វៀតណាម​អញ្ជើញ​តែ​កម្ពុជា​មួយ​គត់​ទៅ​ចូល​រួម​ប្រកួត។ ដោយ​ការ​ប្រកួត​អាច​មាន​ក្រុម​សរុប​៦​ក្រុម​បែងចែក​ជា​២​ពូល ​ប្រកួត​ជម្រុះ​ដណ្ដើម​យក​ជើង​ឯក។
 ក្រុម​កម្ពុជា​ទាំង​ពីរ​ក្រុម​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៥​ទើប​ត្រលប់​មក​វិញ៕

ហេតុ​ផល​ដែល​ទូក​ង​តែង​មាន​ឈ្មោះ​វែង​​​ណែងណង​​ជួន​​​គ្នា

ឈ្មោះ​របស់​ទូក​ង​ភាគ​ច្រើន​​រមែង​មាន​ឈ្មោះ​វែង​ៗ​មាន​ពាក្យ​រណ្ដំ​ជួន​គ្នា មិន​សូវ​ឈ្មោះ​ខ្លី​នោះ​ឡើយ។ តើ​ការ​ដាក់​បែប​នេះ មាន​មូល​ហេតុ​និង​អត្ថន័យ​យ៉ាង​ណា​ខ្លះ? ប្រសិន​បើ​ដាក់​ឈ្មោះ​ខ្លី តើ​អាច​ប៉ះ​ពាល់​អ្វី​ដែរ​ឬ​ទេ?

Cambodia-Water-Festival(24)


បើ​តាម​សាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា បង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​បក​ស្រាយ​ថា ការ​ដាក់​គោរមងារ​របស់​ទូក​នីមួយ​ៗ គឺ​មាន​ហេតុ​ផល​៣​យ៉ាង ដែល​ទាក់​ទិន​នឹង​ការ​ជឿ​ជាក់​លើ​គំនិត​និយម​មួយ ពោល​គឺ​ផ្សារ​ភ្ជាប់​នឹង​ទស្សនៈ​របស់​មនុស្ស​ដែល​មាន​ជំនឿ​ទៅ​លើ​អ្វី​ៗ​ដែល​គេ​ជឿ។

ដូច្នេះ​បើ​ចង់​ឲ្យ​ទូក​លឿន និង​មាន​ជយ​ជម្នះ​បាន​គេ​ព្យាយាម​ដាក់​ឈ្មោះ​វែង​ៗ ដោយ​ផ្អែក​លើ​ហេតុផល​ដូច​ខាង​ក្រោម៖
 – គេ​យល់​ថា​កម្លាំង​ដែល​អាច​ដំណើរការ​ទៅ​បាន​អាស្រ័យ​លើ​អាទិទេព​ទាំង​ឡាយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​នូវ​សុពលភាព​និង​អានុភាព​សម្រាប់​ការងារ។ ម្ល៉ោះ​ហើយ គេ​ព្យាយាម​ស្វែង​រក​ឈ្មោះ​អាទិទេព​ណា​មួយ (ឧ៖ អង្គរ​ជ័យ​បុរី) ដែល​បង្ហាញ​ប្រាប់​អំពី​ឥទ្ធិពល​នៃ​តម្លៃ​ជំនឿ​នោះ ដើម្បី​ទូក​មាន​បារមី មហិទ្ធិឫទ្ធិ។
 – ដើម្បី​ឲ្យ​អ្នក​ចំណុះ​ទូក​មាន​កម្លាំង​ចិត្ត អុំ​ទូក​បាន​ល្អ​ហើយ​លឿន ដែល​គេ​យល់​ថា​វា​អាច​ជំរុញ​ឥទ្ធិពល​ខ្លួន​ឯង​ផ្ទាល់​ដែល​ចេញ​ពី​ការ​ជឿ​លើ​ជំនឿ​ខាង​លើ។ ឈ្មោះ​ទូក​រណ្ដំ​ពាក្យ​ពេចន៍​ណែន​ណង​គ្នា មាន​ភាព​ពីរោះ គេ​ជឿ​ថា​ជួយ​ឲ្យ​អ្នក​ដែល​ចំណុះ​ទូក​រីក​រាយ​ព្រម​ទាំង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​អុំ​បាន​ខ្លាំង ដែល​នេះ​ជា​ការ​ទាក់​ទាញ​​ផ្នែក​អារម្មណ៍​មួយ។ ម្យ៉ាង​ទៀត បើ​ទូក​គេ​ធ្វើ​នៅ​តាម​វត្ត​អារាម គេ​ក៏​អាច​បូក​បញ្ចូល​ឈ្មោះ​វត្ត​នោះ​ជា​មួយ​បាន។ ឧ៖ វត្ត​ឈ្មោះ ច័ន្ទ​រង្សី ដូច្នេះ​គេ​ដាក់​ឈ្មោះ​ទូក​ថា អង្គរ​ជ័យ​បុរី​រង្សី​ស្រី​គ្រប់​លក្ខណ៍ ជា​ដើម។

– ឈ្មោះ​ទូក​ដែល​មាន​មាន​ពាក្យពេចន៍​រណ្ដំ​ពីរោះ គេ​មាន​ជំនឿ​ថា​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​ចំណុះ​ទូក​សប្បាយ​ចិត្ត​និង​កម្លាំង​ចិត្ត​នោះ​ទេ តែ​ក៏​ជា​ភាព​ទាក់​ទាញ​ដល់​​អ្នក​ទស្សនា​ផង​ដែរ។ បើ​កាល​ណា​ឈ្មោះ​ពីរោះ​រណ្ដំ ស្ដាប់​លឺ​ទៅ​ធ្វើ​ឲ្យ​ទទួល​បាន​តម្លៃ​ពី​មហាជន ដែល​ជា​ការ​បង្ហាញ​ប្រាប់​នូវ​វិធី​នៃ​ការ​ប្រើ​ពាក្យ​ឲ្យ​ចាប់​អារម្មណ៍។
Cambodia-Water-Festival(23)
លោក​បាន​បញ្ជាក់​ថា គេ​មិន​សូវ​និយម​ដាក់​ឈ្មោះ​ខ្លី​មួយ​ម៉ាត់​ឬ​ពីរ​ម៉ាត់​ឡើយ ព្រោះ​គេ​មាន​ជំនឿ​ថា​ការ​ដាក់​ឈ្មោះ​វែង​ធ្វើ​ឲ្យ​ទូក​នោះ​មាន​បារមី។ ការ​ដាក់​ឈ្មោះ​ទូក​ង ខ្លី​ពេក​អាច​ធ្វើ​ឲ្យ​បាត់​បង់​ភាព​រណ្ដំ ទាក់​ទាញ និង​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ចំណុះ​ទូក និង​មហាជន​អ្នក​ស្ដាប់​ទូ​ទៅ ដែល​គេ​យល់​ថា​វា​ពាក់ព័ន្ធ​នឹង​ជំនឿ ព្រម​ទាំង​ផ្លូវ​ចិត្ត​ផង​ដែរ៕

រថយន្ត​១១​គ្រឿង​ដែល​នឹង​លែង​ផលិត​​សម្រាប់​ឆ្នាំ​២០១៦


សម្រាប់ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​មាន​រថយន្ត​ចំនួន​១១​គ្រឿង​របស់​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​គ្នា​នឹង​ត្រូវ​បញ្ចប់​ការ​ផលិត​ដោយ​សារ​តែ​ដល់​អាយុ​កាល​ដែល​បាន​កំណត់ និង​​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជំនួស​ដោយ​ស៊េរី​ថ្មី​។ រថយន្ត​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖
 ស៊េរី​ដែល​ឈប់​ផលិត៖
 -Chevrolet Volt ជំនាន់​ទី​មួយ

first-generation-chevrolet-volt-006-640x427-c
 
-Honda Civic ជំនាន់​ទី​៩

2013-honda-civic-sedan-6-640x427-c

-Mercedes-Benz C63 AMG Coupe ស៊េរី​២០១២

2012-mercedes-benz-c63-amg-coupe-7-640x427-c
 
ម៉ូដែល​ដែល​នឹង​ឈប់​ផលិត៖​

-Infiniti Q40

2015_infiniti_q40_01-640x427-c

-Land Rover LR2

2011-land-rover-lr2-19-640x427-c

-​Mitsubishi Lancer Evolution

mitsubishi-lancer-evo-fe-04-640x427-c

-Nissan Xterra

2011-nissan-xterra-6-640x427-c


-Volkswagen Eos

2012-volkswagen-eos-6-640x427-c


-Toyota Scion iQ

2012-scion-iq-25-640x427-c


-Land Rover Defender

land-rover-defender-14-2-640x427-c
​​
-​​​Mercedes-Benz GLK

2013-glk-11-640x427-c

គ្រូ​បង្វឹក​ជប៉ុន​បញ្ជាក់​មូលហេតុ ស៊ី​កម្ពុជា​បាន​ត្រឹម ២-០ យប់​មិញ

18 Nov, 2015 15:28

លទ្ធផល​ត្រឹម ២-០ កាល​ពី​យប់​មិញ មិន​បាន​ធ្វើ​ឲ្យ​លោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ ដោយ​លោក​បញ្ជាក់​ថា​គួរ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​បូស្នី​រួប​នេះ បាន​សារភាព​ថា​វា​ជា​កំហុស​របស់​លោក ថែម​ទាំង​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​ខុស​សព្វ​មួយ​ដង​ផង​ដែរ។

Japanese-football-team2
លោក Vahid Halilhodžić (រូប​សក់ស​កណ្ដាល)

លោក Vahid Halilhodžić បាន​និយាយ​ថា៖ «យើង​ឈ្នះ​ការ​ប្រកួត​នេះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​តង់​ទី១​ទេ… យើង​លេង​បាន​ល្អ​នៅ​តង់​ទី២ ប៉ុន្តែ​វា​ជា​កំហុស​របស់​ខ្ញុំ ដែល​ព្យាយាម​ដាក់​កីឡាករ​មិន​ធ្លាប់​សហការ​គ្នា​ល្អ។ នៅ​តង់​ទី១ ខ្ញុំ​ឃើញ​មាន​ការ​ភ័ន្ត​ច្រឡំ​ខ្លះ ប៉ុន្តែ​នៅ​តង់​ទី២ យើង​បាន​បង្កើត​ឱកាស​ច្រើន។ យើង​រក​បាន​តែ​ ២​គ្រាប់… ខ្ញុំ​ត្រូវ​អបអរ​កីឡាករ ប៉ុន្តែ​យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ»។

គ្រូ​បង្វឹក​វ័យ ៦៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ២​ប្រកួត​ចុង​ក្រោយ​ជាមួយ​សិង្ហបុរី និង​កម្ពុជា លោក​បាន​ដាក់​កីឡាករ​ឆ្លាស់​គ្នា​ច្រើន​រហូត​ដល់ ១៨ ទៅ ១៩​នាក់ ដែល​ជា​រឿង​កម្រ ហើយ​ប្រហែល​ជា​លើក​ទី១ លោក​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ។ វា​​ពិត​ជា​មាន​ហានិភ័យ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​លោក Halilhodžić ចង់​មើល​ជើង​កីឡាករ​ខុស​គ្នា​សហការ​​លេង​ជាមួយ​គ្នា។

ទោះ​បី​មិន​ឈ្នះ​ច្រើន​គ្រាប់​ក្ដី លោក Halilhodžić ចាត់​ទុក​ជ័យ​ជម្នះ​លើ​ក្រុម​កម្ពុជា ជា​រឿង​​ដ៏​ល្អ​មួយ​ចុង​ឆ្នាំ​២០១៥ នេះ ប៉ុន្តែ​លោក​ចង់​ឃើញ​គ្រាប់​ច្រើន​ជាង​នេះ។ លោក​បាន​និយាយ​ថា៖ «ជា​រឿង​ល្អ​មួយ​ជិត​ដាច់​ឆ្នាំ​នេះ គឺ​យើង​ឈ្នះ​… ខ្ញុំ​អាច​និយាយ​បាន​ថា​យើង​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​គ្រាប់​ច្រើន​ជាង​នេះ។

លោក Halilhodžić ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​តាំង​ពី​មុន​ការ​ប្រកួត​ថា ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះ ដោយ​លោក​មិន​ប្រើ​កីឡាករ​ជម្រើស​ដំបូង​ទាំង​អស់​នោះ​ទេ ហើយ​ទុក​ឱកាស​ឲ្យ​កីឡាករ​ថ្មី​មួយ​ចំនួន​បង្ហាញ​សមត្ថភាព​លើ​ទីលាន។ ​តារា​ជើង​ស៊ុត Honda ក៏​មិន​ជាប់​ជម្រើស​ដំបូង​ដែរ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​ប្ដូរ​ចូល​នាទី​ទី​៦២ រហូត​រក​បាន​មួយ​គ្រាប់​ចុង​ម៉ោង ជួយ​ជប៉ុន​ឈ្នះ​កម្ពុជា ២-០៕

ហុងដា​រៀបចំ​កម្មវិធី​ពិសេស​ថ្ងៃ​ស្អែក ​ធ្លាយ​ថា​ជា​ការ​សម្ពោធ​ម៉ូតូ​សង់ ០១៦


​ហាង​លក់​ម៉ូតូ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ស្អែក​នេះ​ក្រុមហ៊ុន NCX នឹង​មាន​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នៅ​កោះពេជ្រ​ដោយ​​មាន​ការ​អញ្ជើញ​បណ្តា​ហាង​លក់​​ម៉ូតូ​ជា​ច្រើន​​ចូលរួម។

Honda-Dream

​ការ​រៀបចំ​កម្មវិធី​​ពិសេស​នេះ ស្រ​បពេល​ដែល​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន​ហុងដានឹង​​បញ្ចេញ​លក់​ម៉ូតូ​សង់​ស៊េរី​ថ្មី​​នៅ​អំឡុង​ខែ​នេះ​ ​និង​បន្ទាប់​ពី​​មាន​​​ការ​​បែក​ធ្លាយ​រូបភាព​មួយ​ចំនួន​​ដែល​សង្ស័យ​ថា​ជា​​ម៉ូតូ​សង់​របស់​ហុងដា​​នៅ​លើ​បណ្តាញ​សង្គម​​នានា។

លោក ទួត សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​ទួត សីហា​នៅ​គិរីរម្យ​ប្រាប់​ថា លោក​ក៏​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ទៅ​ចូលរួម​កម្មវិធី​នៅ​ថ្ងៃ​ស្អែក​របស់​ក្រុមហ៊ុន​ហុងដា តែ​មិន​ទាន់​ច្បាស់​ជា​កម្មវិធី​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។

លោក​ថា តាម​ស្មាន​ប្រហែល​ហុងដា​រៀបចំ​កម្មវិធី​សម្ពោធ​ម៉ូតូ​ហុងដា​ឌ្រីម​ស៊េរី​ថ្មី ដែល​ប៉ុន្មាន​សប្ដាហ៍​នេះ​មាន​ព័ត៌មាន​លេច​ឮ​និង​ការ​ចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​ជា​ច្រើន។

12270567_441249616062312_221057362_n

រូបភាព​ធ្លាយ​ចុងក្រោយ​ដែល​សង្ស័យ​ថា​ជា​សង់​ស៊េរី​ថ្មី​

ជុំវិញ​បញ្ហា​នេះ​ បើ​តាម​បុគ្គលិក​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុមហ៊ុន NCX ប្រាប់ Sabay នៅ​រសៀល​នេះ​ថា នៅ​ថ្ងៃ​ស្អែក​ក្រុមហ៊ុន​ពិត​ជា​មាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​មែន ដែល​មាន​ការ​អញ្ជើញ​បណ្ដា​ហាង​លក់​ម៉ូតូ​នានា​ចូលរួម​​​ដើម្បី​ថ្លែង​អំណរគុណ​ដល់​ដៃគូ​ដែល​បាន​ជួយ​គាំទ្រ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​​ថា ក្រៅ​ពី​រៀបចំ​កម្មវិធី​ដែល​មាន​ជួបជុំ​ពី​បណ្តា​ហាង​ជា​ដៃគូ​នានា លោក​​ក៏​មិន​​ដឹង​ដែរ​ថា​​​ក្រុមហ៊ុន​នឹង​មាន​រៀបចំ​កម្មវិធី​អ្វី​ផ្សេង​ទៀត​ឬ​មាន​ការ​សម្ពោធ​ម៉ូតូហុងដាឌ្រី​ដែលក្រុមហ៊ុន​គ្រោង​បញ្ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០១៥ នេះ។ ចំណែក​ការ​បែក​ធ្លាយ​ថ្មី​ចុងក្រោយ​​ពី​​​​រូបរាង​ម៉ូតូ​សង់​នៅ​លើ​បណ្តាញ​សង្គម​​​ លោក​ទទួល​ស្គាល់​ថា ជា​រូបរាង​​​ម៉ូតូ​សង់​ស៊េរី​ថ្មី ប៉ុន្តែ​បើ​កាន់​តែ​ច្បាស់​មាន​តែ​រង់ចាំ​តាម​ដាន​បន្ត​ទៀត៕

អ៊ុំ សេរីរ័ត្ន ​ប្រាប់​តិចនិក​​​​សង្គ្រោះ​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ក្រុម​ជប៉ុន

អ្នក​ចាំ​ទី​វ័យ​ក្មេង​ អ៊ុំ សេរីរ័ត្ន ​ដែល​បាន​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​ខាង​ជប៉ុន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ហ៊ោកញ្ជ្រៀវ​ពេញ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់​មិញ​នេះ ​បាន​ប្រាប់​តិចនិក​ដែល​ខ្លួន​ធ្វើ​បាន​ល្អ​ថា​មក​ពី​គេ​មើល​ឃើញ​ខ្យល់​បាល់​របស់​ក្រុម​ជប៉ុន ជាពិសេស​គឺ​ជើង​កីឡាករ​តែ​ម្ដង។


Cambodian-national-team-3

ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨ ​នៅ​រុស្ស៊ី ជើង​ទី​២​ ជុំ​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ចាញ់​ក្រុម​ភ្ញៀវ​ជប៉ុន​ក្នុង​លទ្ធផល​២-០ ​ដោយ​គ្រាប់​បាល់​នេះ​កើត​ឡើង​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ ឃួន ឡាប៊ូរ៉ាវី ​និង​មួយ​គ្រាប់​ទៀត​ជា​ការ​តែត​របស់​Keisuke Honda ​នៅ​ចុង​ម៉ោង។ អ្វី​ដែល​គេ​កត់សម្គាល់​ក្នុង​ការ​ប្រកួត​គឺ​ខាង​ជប៉ុន​ដាក់​សម្ពាធ​លើ​កម្ពុជា​តាំង​ពី​ដើម ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ អ៊ុំ សេរីរ័ត្ន ​បាន​ឡើយ បើ​ទោះ​ជា​ប្រឹង​អូស​ចូល​តំបន់​គ្រោះថ្នាក់ ឬ​​ស៊ុត​ពី​ចម្ងាយ​ក៏​ដោយ។

ចំពោះ​ទម្រង់​លេង​ល្អ​អាច​ការពារ​សំណាញ់​ទី​បាន​ច្រើន​គ្រាប់​នេះ​ដែរ សេរីរ័ត្ន ​បាន​ប្រាប់​ហេតុផល​ខ្លួន​ធ្វើ​បាន​ល្អ​នេះ​ថា៖ “អ្នក​គាំទ្រ​ជា​ចំណែក​ដែល​បាន​ធ្វើ​ឱ្យ​ខ្លួន​មាន​ទឹក​ចិត្ត​លេង ហើយ​ការ​សង្គ្រោះ​បាល់​គឺ​ខ្ញុំ​តាមដាន​ជើង​កីឡាករ​ជប៉ុន​ខ្លាំង​មិន​ដាក់​ភ្នែក​នោះ​ទេ។ ការ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​មួយ​គ្រាប់​នោះ ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​ហក់​ចាប់។ ហើយ​ការ​សម្រេច​ចិត្ត​នោះ​គឺ​ខ្ញុំ​មើល​ទៅ​ចង្កេះ​របស់​កីឡាករ​ជប៉ុន”។

ឃើញ​អ្នក​គាំទ្រ​ទៅ​ចូល​រួម​មើល​ការ​ប្រកួត​ច្រើន ក៏​ដូចជា​សរសើរ​ទម្រង់​លេង​របស់​គេ សេរីរ័ត្ន គ្មាន​អ្វី​ក្រៅ​ពី​អរគុណ​ចំពោះ​វត្តមាន​ដ៏​ច្រើន​លើសលប់​នេះ​ទេ ហើយ​ក៏​រំពឹង​ថា​ទៅ​ថ្ងៃ​មុខ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​ក៏​នៅ​តែ​គាំទ្រ​ជា​និច្ច៕

សម្តេចតេជោ ទម្លាយអាថ៌កំបាំង ថា ម៉ៅ ហាជីជា IDOL

ភ្នំពេញ ៖ ក្រោយពី ម៉ៅ ហាជី ដែលមិនបានលើកពាន Cambodia idol នារដូវកាលទី១ រួចមកនោះ នាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានថ្លែងឲ្យដឹងថា បេក្ខជនរូបនេះ គឺជា idol របស់សម្តេចផ្ទាល់តែម្តង ។
ការថ្លែងបញ្ជាក់ របស់សម្តេចនាពេលនេះ ធ្វើឡើង នៅក្នុងឱកាស សម្តេចធ្វើជាអធិបតីភាព ទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយប៉េតង់ពិភពលោក នាវិមានសន្តិភាព ដែលមានការផ្សាយបន្តផ្ទាល់ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកសម្តេច ។
សម្តេចបានបញ្ជាក់ថា “ខ្ញុំគាំទ្រ ម៉ៅ ហាជី បេក្ខជនមកពីខេត្តបាត់ដំបង ប៉ុន្តែជាលទ្ធផលគឺមិនត្រូវចិត្តទៅវិញ”។
សូមបញ្ជាក់ថា ការប្រឡងចម្រៀង Cambodia idol ជាលក្ខណៈពិភពលោកនៅកម្ពុជានារដូវកាលទី១ បានធ្វើ ឡើងរយៈពេល៦ខែ ហើយបានបញ្ចប់កាលពីប៉ុន្មានសប្តាហ៍មុន ហើយថ្ងៃចម្រុះនៅសល់បេក្ខជន៣រូប គឺមាន ម៉ៅ ហាជី , សៅ ឧត្តម និងនី រតនា ប៉ុន្តែជាលទ្ធផលបេក្ខជន នី រតនា មកពីខេត្តកំពង់ធំ បានលើកពាន ក្នុងចំណោម ពួកគេទាំង៣រូប ៕

ជីជី ធ្លាយរូបឱបរឹត ជាមួយប្រុសប្លែកមុខ ខណៈចំណងស្នេហ៍ ស្ថិតក្នុងភាពអាថ៌កំបាំង

ភ្នំញេញ៖ តារាសម្តែង និងពិធីការិនីមុខស្រស់កញ្ញា ពេជ្រ សូលីដា ហៅជីជី កន្លងមក ធ្លាប់ទទួលរង នូវព័ត៌មាន អាស្រូវស្នេហា ជាបន្ត បន្ទាប់ ខណៈបណ្តាញសាព័ត៌មាន ក្នុងស្រុកជាច្រើន ក៏បានធ្វើការសរសេរ ចុះផ្សាយដាក់បន្ទុក លើនាងផងដែរ។ ប៉ុន្តែជាលទ្ធផល នាងតែងព្យាយាម ចេញមុខឆ្លើយបដិសេធ និងលាក់យ៉ាងជិត អំពីជីវិតស្នេហា ឯកជនរបស់នាង ស្ទើរគា្មនអ្នកដឹង។

យ៉ាងណាក៏ដោយ ផ្ទុយពីការអះអាងរបស់នាង ថ្មីៗនេះស្រាប់តែបែកធ្លាយ រូបថតឱបថើបកៀកកើយគ្នា រវាងពិធីការិនី របស់ ទូរទស្សន៍CTN កញ្ញា ជីជី ជាមួយបុរសវ័យក្មេង រូបសង្ហាប្លែកមុខម្នាក់ បែបលក្ខណៈស្និទ្ធស្នាល ហើយត្រូវបាន គេយកទៅបង្ហោះ ចែករំលែកពាសពេញបណ្តាញ សង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង សម្រាប់ ទស្សនិជន អ្នកគាំទ្រ ។
ចំពោះការបានបែកធ្លាយ ជាសាធារណៈនេះ គឺកើតឡើងក្រោយពីនាង បានបង្ហោះរូបថតបង្ហាញភាពសិ្នទ្ធស្នាល ជា មួយបុរស មាឌធំ វ័យស្របាលនាងម្នាក់ នៅលើទំព័រហ្វេសប៊ុក។ តាមរយៈរូបថតនោះ គេសង្កេតឃើញ ជីជី ហាក់មាន ភាពផ្អែមល្ហែម ថែមទាំងបញ្ចេញកាយវិកាឱបរឹតគ្នា ថតរូបយ៉ាងមានសេចក្តីសុខ។ មិនតែប៉ុណ្ណោះ ក៏មានប្រភពបង្ហើប ថា កន្លងមកពួកគេក៏ធ្លាប់បណ្តើរគ្នា ទៅហាងទំនិញ និងចូលរួមកម្មវិធីជប់លៀងផ្សេងៗ ក្រៅរង្វង់សិល្បៈជាច្រើន លើកច្រើនសារទៀតផង ។
តារាស្រីមានរូបសម្រស់ ស្រស់សោភា និងរាងតូចច្រឡឹងល្វត់ល្វន់ កញ្ញាជីជី គឺជាតារាស្រីមួយដួង បានចាប់ផ្តើម ចូលប្រឡូក លើវិថីសិល្បៈជាច្រើន ឆ្នាំមកហើយ ក្នុងនោះភាពល្បីល្បាញ និង ប្រជាប្រិយភាពរបស់នាង ក៏កាន់តែ មានភាពលេចធ្លោខ្លាំងឡើងៗ ជាលំដាប់។ ជីជី ក៏ធ្លាប់ទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃ ពីទស្សនិជន ព្រោះតែភាព លាក់កំបាំង មិនចង់បង្ហើប ឬនិយាយពីរឿងផ្ទាល់ខ្លួនដោយចំហរសូម្បីតែរឿងស្នេហា ក៏នាងហាក់ព្យាយាម លាក់លៀម បិទបាំង គ្មានភាពក្លាហាន ប្រាប់ឲ្យមហាជនបានដឹង ជាសាធារណៈឡើយ។
គេហទំព័រ LookingTODAY បានព្យាយាមស្វែងរក ការបកស្រាយពី កញ្ញា ជីជី តាមទូរស័ព្ទដែរ តែមិនទាន់អាច ទាក់ទង បាននៅឡើយទេ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៥នេះ ជុំវិញការបែកធ្លាយរូបថតឱបថើបគ្នា និងដំណឹង ស្នេហាប្រុសក្មេង ខាងលើ ៕


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons