សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Thursday, May 05, 2016

iPhone ជំនាន់​ក្រោយ​នឹង​កាន់តែ​ពិសេស



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook  ឱ្យ​ដឹង​ថា នឹង​មាន​លក្ខណៈ​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ហ្គេ​ម​ថ្មី​ចំពោះ iPhone ជំនាន់​ក្រោយ ។ លោក Tim Coor និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ពិធីករ Jim Cramer កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៦ ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ CNBC ថា ក្រុមហ៊ុន​មាន iPhone  ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ផលិត​នា​ពេល​អនាគត​ដែល​នឹង​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ប្រើប្រាស់ iPhone ពេល​បច្ចុប្បន្ន​ចង់​ធ្វើ​កំណែប្រែ ។
លោក Tim Cook និយាយ​ថា «​យើង​មានការ​ច្នៃប្រឌិត​បង្កើត​ថ្មី​ត្រូវ​បាន​គ្រោងទុក ។ ពោល​គឺ​ដូច​ជា iPhone ថ្មី​ដែល​នឹង​លើកទឹកចិត្ត​អ្នក និង​មនុស្ស​ផ្សេង​ទៀត​ឱ្យ​ប្រើប្រាស់ iPhone ថ្មី​ជំនួស iPhone ពួក​គេ​ប្រើ​ពេល​បច្ចុប្បន្ន​» ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ដែល​កម្រ​ធ្វើ​បទ​សម្ភាសន៍​រូប​នេះ​មិន​បាន​បង្ហើប​ពី​តម្រុយ​នៃ​បច្ចេកវិទ្យា ឬ​រូបរាង​របស់ iPhone ជំនាន់​ថ្មី​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​វា​នៅ​ឆ្នាំ​២០១៧ ខណៈ​បាន​បញ្ជា​ទិញ​កញ្ចក់ OLED ចំនួន​១០០​លាន​បន្ទះ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង ។
ក្រុមហ៊ុន Apple បាន​ជួប​ប្រទះ​រឿង​លក់ iPhone ធ្លាក់​ចុះ​ក្នុង​ដើមឆ្នាំ​២០១៦ រយៈពេល៣ខែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​វ៉ា​ដាច់​ចំនួន​ការ​លក់​ទៅ​កាន់​ពិភពលោក ៕

សភាពការណ៍​ភ្លើង​ឆេះ​ព្រៃ​រាលដាល​នៅ​ទីក្រុង FORT MCMURRAY កា​ណា​ដា​កាន់តែ​ធ្ងន់ធ្ងរ

សភាពការណ៍​ភ្លើង​ឆេះ​ព្រៃ​រាលដាល​នៅ​ទីក្រុង FORT MCMURRAY កា​ណា​ដា​កាន់តែ​ធ្ងន់ធ្ងរ


តុល្យការ​កាន់តែ​អាក្រក់​នៅ​ទីក្រុង FORT MCMURRAY ក្នុង​ខេត្ត​អាល់​ប័​រ​តា​កា​ណា​ដា ដោយ​ភ្លើង​ឆេះ​ព្រៃ​រាតត្បាត​ទីក្រុង​នេះ បន្ត​ឆេះ​រាលដាល ហើយ​ញ៉ាំង​ឱ្យ​មានការ​ខូចខាត​ច្រើន​បំផុត​នា​ថ្ងៃ​ទី​៥ ឧសភា ។
បណ្តា​សង្កាត់​ទាំងមូល​នៃ​ទីក្រុង​នោះ​ដែល​ប្រជាជន​ទាំង​១០០.០០០​នាក់​រត់​ចេញ​អស់​រង​ការ​បំផ្លាញ​រួច​ហើយ ។ ផ្ទុះ​ប្រមាណ​ជា​២.០០០​ខ្នង​រង​ការ​បំផ្លាញ ព្រមទាំង​បណ្តា​អគារ​សំខាន់​ៗ​។ ក្នុង​សង្កាត់ WATERWAYS ស្ថិត​នៅ​ចន្លោះ​ផ្លូវថ្នល់​មួយ និង​ទន្លេ CLEAWATER ផ្ទះសម្បែង​ប្រមាណ​ជា​៩០% រង​ការ​បំផ្លាញ ។ យោង​តាម​សាលាក្រុង​ថា ក្នុង​សង្កាត់​ជិតខាង BEACON HILL ផ្ទះសម្បែង​៣​ភាគ​៤​ក្លាយជា​គំនរ​ផេះ ។ ទីតាំង​ប្រតិបត្តិការ​របស់​ក្រុម​ពន្លត់ភ្លើង​ក៏​ត្រូវ​រើ​ចេញ​ដែរ ។
ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​ដោយ​អាជ្ញាធរ​ខេត្ត​អាល់​ប័​រ​តា សម្រាប់​ខេត្ត​ទាំងមូល ។ ទីក្រុង​ប្រេងកាត FORT MCMURRAY ពុំ​មែន​ជាទី​ក្រុង​តែ​មួយ​គត់​រង​ការ​ប៉ះពាល់ ដោយ​ភ្លើង​ឆេះ​ព្រៃ​ឡើយ ។ ផ្នែក​សង្គ្រោះ​បន្ទាន់​ខេត្ត​បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​៤.០០០​នាក់​ពី​ទីក្រុង HIGH LEVEL ។ ទីក្រុង ANZAC ភាគ​អាគ្នេយ៍​ក្រុង FORT MCMURRAY ដែល​ទទួល​បណ្តា​មនុស្ស​ដែល​ជម្លៀស​ចេញ​ក៏​ទទួលបញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ដែរ ៕

ថៃ​បង្ក្រាប​អ្នក​ឆ្លង​ដែនពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​ត្រូវ​ឡោម​ព័ទ្ធ​ចាប់​បង្ក្រាប​រាប​ដល់​ដី

ថៃ​បង្ក្រាប​អ្នក​ឆ្លង​ដែនពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​ត្រូវ​ឡោម​ព័ទ្ធ​ចាប់​បង្ក្រាប​រាប​ដល់​ដី


ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ខេត្ត​ប្រា​ជី​ន​បូ​រី ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រួម​ទាំង​អ្នកបើកបរ​រថយន្ត​ជនជាតិ​ថៃ​សរុប​២៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ឡោម​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​មួយ​ក្នុងស្រុក​ណា​ឌី ខេត្ត​ប្រា​ជី​ន​បូ​រី ខណៈ​ពួក​គេ​ទៅ​ស៊ីឈ្នួល​កាប់​និង​ជញ្ជូន​ឈើ​គ្រញូង ។ ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ជា​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​ពលករ ទាំង​ទៅ​និង​ទាំង​ត្រឡប់​មក​វិញ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៦ នេះ ។
ក្រុម​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ថៃ​បញ្ជា​ឱ្យ​ដេក​ក្រាប​ផ្កាប់មុខ​រាប​ផ្ទាល់​ដី ព្រោះ​ខ្លាច​កើត​មានការ​តដៃ​មក​លើ​ពួក​គេ ព្រោះ​មុន​កើតហេតុ​មាន​ព័ត៌មាន​ថា មានការ​បាញ់​តដៃ​គ្នា​ពី​ខ្មាន់កាំភ្លើង​ដែល​ការពារ​ពលករ​កាប់​ឈើ​គ្រញូង​ទាំងនោះ​ផង ។ ប្រភព​ព័ត៌មាន​នេះ​បន្ត​ថា ពលករ​ទាំងនេះ​មាន​ម្នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ គឺ​ឈ្មោះ ណា វ​ណ្ណា ភេទ​ប្រុស​បាន​សារភាព​ថា ពួក​គេ​សរុប​មាន​៦០​នាក់​ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងស្រុក​អារញ្ញ ដោយ​មាន​រថយន្ត​ថៃ​ស៊ីឈ្នួល​ចាំ​ដឹក​ជញ្ជូន​ទៅ​និង​មក ដែល​ជា​រឿង​ឃុបឃិត​គ្នា​រវាង​ចោរ​ក្នុង និង​ចោរ​ក្រៅ​ផ្ទះ ។
មិនតែប៉ុណ្ណោះ បុរស​ម្នាក់​នេះ​បាន​ប្រាប់​ថា​ពួក​គេ​ត្រូវ​បាន​បែងចែក​ជា​២​ក្រុម ដោយ​មួយ​ក្រុម​កាប់​ឈើ​គ្រញូង​មួយ​ក្រុម​ទៀត​ជញ្ជូន​ចេញពី​ព្រៃ ហើយ​និយាយ​ថា ពួក​គេ​ស្ថិត​នៅ​ក្នុង​ព្រៃ​ចំនួន​១៤​ថ្ងៃ​មក​ហើយ ។ ពួក​គេ​ក៏​បាន​ជញ្ជូន​ឈើ​គ្រញូង​ដាក់​រថយន្ត​ដឹក​ចេញ​៣​រថយន្ត​រួច​ទៅ​ហើយ​ដែរ ។
អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​ម្នាក់ វ័យ​៣៩​ឆ្នាំ ជា​អ្នក​ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​ពេល​នេះ​ទាំង​ក្រុម​ពលករ​ខ្មែរ​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​នោះ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ ។
យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​នេះ​កោះសន្តិភាព​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​កម្ពុជា​ប្រចាំ
ប្រទេស​ថៃ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ទាក់ទង​មិន​បាន។
ស្ថានទូត​កំពុង​សម្របសម្រួល​បញ្ជូន​ពលករ​ខ្មែរ​៥៤​នាក់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​ប្រទេស​វិញ
រាជធានី​ភ្នំពេញ ៖ តាម​ការ​ណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី បាន​ចាត់​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​កុងស៊ុល ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​កោះ Pontianak ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​២៩ មេ​សា ដើម្បី​ជួប​សួរសុខទុក្ខ និង​ពិនិត្យ​អំពី​ស្ថានភាព​របស់​ពលករ​ខ្មែរ​ចំនួន​៥៤​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី រក្សា​ទុក​នៅ​ទីនោះ ហើយនឹង​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំងនោះ​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក​ជុំ សុន្ទរី  អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្ងៃ​៤ ឧសភា ។
សេចក្តី​ប្រកាស​ដដែល​បន្ត​ថា តាម​របាយការណ៍​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទទួល​បាន​ពី​ស្ថានទូត នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា ៖
-​ពលករ​ខ្មែរ​ទាំង​៥៤​នាក់​នោះ​បាន​ចាញ់បោក​គេ​ឲ្យ​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​៣​ផ្សេង​គ្នា ដោយ​សន្យា​ថា​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​ច្រើន ហើយ​ទទួល​បាន​ប្រាក់​បន្ថែម (Bonus) ផង​ដែរ ក្នុង​ករណី​ទូក​ចាប់​បាន​ត្រី​ច្រើន ។ នៅ​លើ​ទូក​ពួក​គេ​ធ្វើការ​ស្ទើរតែ​គ្មាន​ពេល​សម្រាក និង​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។
-​ពលករ​ទាំង​៥៤​នាក់​នេះ ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ជួយ​សង្គ្រោះ​ចេញពី​ទូក​នេសាទ​ចំនួន​៣​ដែល​បាន​ចូល​ទៅ​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី ហើយ​ត្រូវ​ឥណ្ឌូ​ណេ​ស៊ី ឃាត់​ទុក​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែមេសា​កន្លង​មក ។ សមត្ថកិច្ច​ឥណ្ឌូ​ណេ​ស៊ី បាន​ចាត់​ទុក​ពលករ​ទាំងអស់​ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ពុំ​មែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ឡើយ ។
-​អ្នកនាំពាក្យ​បន្ត​ថា មន្ត្រី​ស្ថានទូត​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ពលករ​ទាំង​៥៤​នាក់ ហើយ​ពិនិត្យ​ឃើញ​ថា​មាន​សុខភាព និង​ស្ថានភាព​ជា​ធម្មតា ពុំ​មាន​បញ្ហា​អ្វី​គួរ​ព្រួយបារម្ភ​ឡើយ ហើយ​បាន​ជម្រាប​ជូន​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​មាតុភូមិនិវត្តន៍ ឱ្យ​បាន​ឆាប់រហ័ស​ក្នុង​ពេល​ខាង​មុខ​នេះ ។
-​ស្ថានទូត​កំពុង​ជំរុញ​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង​៥៤​នាក់​នោះ ៕

ពេជ្រ សោភា ៖ មិន​បាន​ទទួល​ប្រាក់ គ្រាន់តែ​សរសើរ​រីករាយ​ណាស់​ទៅ​ហើយ

ពេជ្រ សោភា ៖ មិន​បាន​ទទួល​ប្រាក់ គ្រាន់តែ​សរសើរ​រីករាយ​ណាស់​ទៅ​ហើយ


រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ប្រភព​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ពេជ្រ សោភា និង​លោក​ដេ​វីត បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លោក​ទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ បាន​តាក់តែង​និពន្ធ​បទ​ចម្រៀង មិន​ចម្លង​ពី​បរទេស ជា​ពិសេស​បទ «​រាំ​ញី​កែងជើង​» ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង ។
Page ដែល​មានឈ្មោះ​ថា សិល្បករ​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ខាងលើ​នេះ តាម​បណ្តាញ​សង្គម​ជុំវិញ​ព័ត៌មាន​ដ៏​ល្អ​នេះ ក្នុង​នោះ​ម្ចាស់ Page ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ និង​បាន​ថ្លែង​អណរ​គុណ​ដល់​ប្រមុខ​ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ ។
បើ​តាម Page សិល្បករ​កម្ពុជា​បានឱ្យ​ដឹង​ថា ពេជ្រ សោភា និង​លោក​ដេ​វីត ទទួល​បាន​ប្រាក់​ចំនួន​៤០.០០០$ (​បួន​ម៉ឺន​ដុល្លារ​) ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​តារា​ទាំង​ពីរ​រូប​នេះ ក្នុង​ការ​ដែល​ខិតខំ​ប្រឹងប្រែង​តែង​និពន្ធ និង​ច្រៀង​បទ​ថ្មី​មិន​ចម្លង​ពី​បរទេស ហើយ​បទ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​រាំ​សប្បាយ​រីករាយ​ពេល​ចូល​ឆ្នាំ​ខ្មែរ រហូត​ដល់​ឆក់​បេះដូង​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​កំពូល​ៗ​ក្នុង​ប្រទេស រាំ​កម្សាន្ត​សប្បាយ​ផង​ដែរ​នោះ គឺ​បទ​រាំ​ញី​កែងជើង ដែល​បទ​នេះ គឺជា​បទ​មួយ​ដែល​ល្បី និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត ។
ដំណឹង​ល្បី​ថា ប្រាក់​ដែល​ពេជ្រ សោភា និង​ដេ​វីត ទទួល​បាន គឺ​មាន​អ្នក​សិល្បករ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ មិនតែប៉ុណ្ណោះ ក៏​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ម​ន្ត្រី្ត​ម្នាក់​ថា អាភា​និង​ដេ​វីត ពិតជា​បាន​ទទួល​ប្រាក់​លើកទឹកចិត្ត​ពី​ពូ (​សម្តេច​តេ​ជោ​) ពិតប្រាកដ​មែន ។
បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​គាំទ្រ និង​ត្រេកអរ​ដល់​តារាចម្រៀង​ទាំង​ពីរ​ខាងលើ​នេះ ចំពោះ​ការ​លើកទឹកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បន្តការងារ​តែ​និពន្ធ​បទ​ចម្រៀង​ថ្មី​ៗ ដែល​មិន​ចម្លង​ពី​បរទេស​បន្ថែម​ទៀត ។
យ៉ាងណា​ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ តារាចម្រៀង​នាង​ពេជ្រ សោភា បាន​ចេញ​មុខ​បដិសេធ និង​បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​កុំ​មានការ​យល់​ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ ។
ពេជ្រ សោភា បាន​សរសេរ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សុំ​ទោស សូមកុំ​មានការ​យល់​ច្រឡំ ចំពោះ​ព័ត៌មាន​មួយ​នេះ សូម​បង​ៗ​សារព័ត៌មាន មេត្តា​គិត និង​សរសេរ​ព័ត៌មាន​ពិត​ក្នុង​ការ​ចុះ​ផ្សាយ ។ នាង​បញ្ជាក់​ថា នាង​ខ្ញុំ​និង​ដេ​វី​ដ ពុំ​ទទួល​បាន​ប្រាក់​អី​នោះ​ទេ តែ​ពួក​ខ្ញុំ​សប្បាយចិត្ត​ណាស់​ទៅ​ហើយ ដែល​ស្នាដៃ​នេះ មានការ​ទទួលស្គាល់ និង​គាំទ្រ​ពី​បងប្អូន ពិសេស​ការ​កោតសរសើរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល វា​ជា​មោទនភាព និង​មហា​កិត្តិយស​ណាស់​ទៅ​ហើយ សម្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ធ្វើ ដើម្បី​មុខមាត់​ខ្មែរ មិន​មាន​សំដៅលើ​ប្រាក់​រង្វាន់​នោះ​ទេ អរគុណ​... ខ្មែរ​ស្រលាញ់​ខ្មែរ ។
ដោយឡែក ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ម្ចាស់ Page សិល្បករ​កម្ពុជា​លោក​អ៊ឹម ជីវ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា សម្រាប់​ព័ត៌មាន​នេះ លោក​អាច​និយាយ​ថា ពិត​៦០ ទៅ​៧០​ភាគរយ ដោយសារ​លោក​បាន​ទទួល​ព័ត៌មាន​នេះ ពី​មន្ត្រី​ថ្នាក់ខ្ពស់ ដែល​មានមុខមាត់​ម្នាក់​នៅ​ក្នុង​សង្គម និង​ក៏​មានការ​និយាយ​ត​ៗ​គ្នា​ពី​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។
យ៉ាងណា​ក៏​ដោយ លោក​ចាត់​ទុក​ការ​បដិសេធ​ពី​សំណាក់​នាង​ពេជ្រ សោភា នា​ពេល​នេះ គឺជា​រឿង​បុគ្គល ព្រោះ​លោក​យល់​ថា កន្លង​មក មាន​អ្នកសិល្បៈ​ជា​ច្រើន ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែ​មិន​ត្រូវ​បាន​ទទួល​ការ​បាន​អនុញ្ញាត​ឲ្យ​មានការ​ចេញ​មុខ​ថ្លែងអំណរគុណ​តប​ទៅ​វិញ និង​ទម្លាយ​ឱ្យ​ដឹង​ជា​សា​ធា​ណៈ​ឡើយ ។
ទោះជា​យ៉ាងណា ក្នុង​នាម​ម្ចាស់ Page និង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​លោក​អ៊ឹម ជីវ៉ា បាន​ថ្លែង​អំណរ
អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ជា​ពិសេស​គាំទ្រ​លើកទឹកចិត្ត​ស្នាដៃ​កូន​ខ្មែរ ឱ្យ​មាន​កម្លាំងចិត្ត​ក្នុង​ការ​តែង​និពន្ធ និង​ផលិត​បទ​ថ្មី​ៗ​បន្ថែម​ទៀត ៕


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons