សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Thursday, November 19, 2015

មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ចាប់ផ្តើម ដាក់សម្ពោធ ដំណើការជាផ្លូវការ



ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានចាប់ផ្តោមសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពលោក គឹម វ៉ាដា អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកគិម វ៉ាដា អគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺពុំមែនធ្វើសកម្មភាព ក្នុងរូបភាពជាអង្គការរមនុស្សធម៌ តាមរយៈការទទួលមូលនិធិអត់សំណង តាមរយៈរាជរដ្ឋាភិបាល ឬម្ចាស់ជំនួយនោះទេ។
លោកថា ប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺមានលក្ខណៈអាជីវកម្មដែលត្រូវការ ចំណូលក្នុងការទ្រទ្រង់ និងរក្សានិរន្តរភាព ក្នុងអាជីវកម្មរបស់ខ្លួន ដោយមិនត្រូវយកកំរៃហួសហេតុពីប្រជាពលរដ្ឋក្រីក្រ ដែលខុសពីទស្សនវិស័យ របស់គ្រឹះស្ថានមីក្រូនោះទេ។ ជារួមនិរន្តរភាពគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារភ្ជាប់ទៅនឹងនិរន្តរភាព ជីវភាពគ្រួសាររបស់អតិថិជន។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន គឺជាគ្រឹះស្ថានហរិញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្ត និងចូលរួមអភិវឌ្ឍន៍សង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈ សេវាហរិញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ។ ព្រីនស៍ មានមហិច្ចតាក្នុងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស ព្រោះយើង បានកំណត់គោលដៅ នៃការរីកចម្រើនរបស់យើង បានយ៉ាងច្បាស់ ដោយមើលឃើញថា វិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅតែបន្តអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់ទាំងវិសាលភាព និងទំហំ ប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក ហ៊ន់ សុរចនា បានបន្ថែមថា ការសម្រេចចិត្តបើកគ្រឹះស្ថានហិរញ្ញវត្ថុនេះឡើង ដោយសម្លឹងឃើញទីផ្សារ ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចំរើនជាលំដាប់ និងអាចមាននិរន្តភាពបន្តបន្ទាប់ទៀត នៅពេលខាងមុខ។ សម្រាប់ចាប់ដំណើរការផ្សព្វផ្សាយ នៅពេលកន្លងមក សង្កេតឃើញថាមានអតិថិជន ចាប់អាម្មរណ៍ច្រើនលើសេវាកម្មផ្នែករកស៊ី មានកម្រិតច្រើនជាងគេ ក្នុងចំណោមសេវាកម្មចំនួន៦ របស់ព្រីនស៍ហ្វាយនែន។
ក្នុងរយៈពេលផ្សព្វផ្សា៣ខែ មានអតិថិជនទទួល បានសេវាកម្មកម្ចីបានចំនួន ៣លានដុល្លារដូច្នេះ ក្នុងរយៈពេលដែរតាមស្ទង់មតិនោះ មានអតិជនទទួលបានការផ្សព្វផ្សាយបាន ចំនួន១៥ម៉ឺននាក់ ដែលជាកម្រិតក្នុងការផ្តល់កម្ចីនឹកស្មានដល់។ លោកបន្តថា សម្រាប់កម្ចីឥណទានរបស់ ព្រីនស៍ បានកំណត់ពីទឹកប្រាក់ ក្រោមមួយម៉ឺនដុល្លារ និងលើសមួយម៉ឺនដុល្លារ ហើយដំណាក់កាលថ្មីៗនេះ ដោយមានតម្រូវការនោះ អតិថិជនមកទទួលកម្ចីប្រាក់មានចំនួន ៤០លានដុល្លារ ព្រោះថាអាជីវកម្មរបស់ពួកគាត់ មានកម្រិតធម្យម ដែលត្រូវការប្រាក់ច្រើនសម្រាប់ធ្វើទុន។
លោក បានបញ្ជាក់ថា “សម្រាប់ទន់វិយោគនោះ ព្រីនស៍បានបោះទន់រាប់លានដុល្លារ ដែលជាស្តែងទំហំទឹកប្រាក់រាប់លាន ដូច្នេះ ខ្ញុំមិនទាន់បញ្ជាក់បានទេ”។
គួរបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុព្រីនស៍ហ្វាយនែន មានកម្ចីឥណទាន ៦ប្រភេទ គឺទី១ កម្ចីខ្នាត តូចបំផុត និងមធ្យម, ទី២ កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ, ទី៣ កម្ចីបុគ្គលិកក្រុមហ៊ុន, ទី៤ កម្ចីទិញផ្ទះ ខន់ដូ និងជួលជុលគេហដ្ឋាន, ទី៥ កម្ចីសងជួលពីស្ថាប័នផ្សេង និងទី៦ កម្ចីសម្រាប់ជនបរទេស៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons