23 Nov, 2015 09:13
តារាសម្ដែងអាយុ ៣៧ ឆ្នាំដែលបានសន្លប់បាត់ស្មារតីអស់រយៈពេលជាច្រើនសប្ដាហ៍ហើយនោះ ស្រាប់តែឡើងសម្ពាធឈាមយ៉ាងខ្លាំងកាលពីយប់ថ្ងៃសុក្រដែលបណ្ដាលពីការឆ្លងមេរោគនៅជើងឆ្វេងរបស់ខ្លួន។ គ្រូពេទ្យបានប្រាប់ថាការកាត់ចោលផ្នែកដែលត្រូវឆ្លងមេរោគនេះគឺពិតជាចាំបាច់។ រហូតដល់យប់ថ្ងៃសៅរ៍ ប្រហោងសួតរបស់ Por ចាប់ផ្ដើមហូរឈាមហើយត្រូវការធ្វើការវះកាត់ជាបន្ទាន់ដើម្បីធ្វើការទប់ស្កាត់ការហូរឈាមហួសកម្រិត។
តាមរាយការណ៍ថ្មីបំផុតរបស់មន្ទីរពេទ្យបានឲ្យដឹងថា សម្ពាធឈាមក៏ដូចជាប្រស្រីភ្នែករបស់ Tridsadee មានដំណើរការធម្មតា។ យ៉ាងណាមិញ ថ្លើមនិងតម្រងនោមរបស់តារាមួយនេះគ្មានអ្វីបានប្រសើរឡើងនោះទេ។
អ្នកគាំទ្រមកជូនពរឲ្យ Por ឆាប់ជាសះស្បើយ
ថ្នាំបន្ធូរសាច់ដុំត្រូវបានផ្ដល់ឲ្យដើម្បីជាជំនួយក្នុងការដកដង្ហើម។ ការវាយតម្លៃសរុបនៅពេលនេះគឺពិបាកនិយាយខ្លាំងណាស់ តែការហូរឈាមក្រពះរបស់ Por នៅពេលនេះគឺមានអាការៈធូរស្រាលជាងមុន។ ខាងមន្ទីរពេទ្យបានឲ្យដឹងថាមេរោគគ្រុនឈាមនៅក្នុងខ្លួនរបស់តារាសម្ដែងនេះ មកដល់ពេលបច្ចុប្បន្នគឺអស់ហើយ ប៉ុន្តែលោកត្រូវការតាមដានយ៉ាងជាប់លាប់ពីសំណាក់វេជ្ជបណ្ឌិតក្នុងករណីមានហេតុការណ៍មិនល្អកើតឡើង៕