សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Sunday, November 22, 2015

៣៦ក្រុមត្រៀម​ប្រជែង​កៅ​អី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Sponsor Futsal-Cup 2015

Saturday, 21 November 2015 10:59

ភ្នំពេញ៖ ក្រុមបាល់ទាត់មិនអាជីពចំនួន៣៦ក្រុម បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងដណ្ដើមកៅអីវគ្គផ្ដាច់ ព្រ័ត្រពានរង្វាន់ Sponsor Futsal-Cup 2015 ប្រចាំមណ្ឌលភ្នំពេញ ដែលនឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែវិច្ឆិកានេះ នៅលើទីលាន Premium Sport Club ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចាប់ឆ្នោតជ្រើសរើសពូលប្រកួត កាលពីថ្ងៃទី២០ ខែវិច្ឆិកាមិ្សលមិញ លោក សឹម សានត្រាន អ្នកគ្រប់គ្រងព្រឹត្តិការណ៍មិនអាជីពនេះ បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនភេសជ្ជៈ Sponsor បង្កើនឲ្យមានការប្រកួតពានរង្វាន់ក្នុងសាលនេះ ដើម្បីបំផុសឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាពមិត្ត ភាព និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ ។
លោកបានបន្ដថា ឆ្នាំនេះគណៈកម្មការ បានបែងចែកការប្រកួតជម្រុះជា៥មណ្ឌលដូចឆ្នាំមុនដែរ ប៉ុន្ដែការប្រកួតគឺចាប់ ផ្ដើមពីមណ្ឌលភ្នំពេញមុនគេ ដោយមាន៣៦ក្រុមចូលរួម ប៉ុន្ដែនឹងជម្រុះយកក្រុមខ្លាំងតែ២ក្រុមប៉ុណ្ណោះ ដើម្បីបន្ដដំណើរ ទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ ឬវគ្គ១០ក្រុមចុងក្រោយ បន្ទាប់ពីរកឃើញជើងខ្លាំង៨ក្រុមផ្សេងទៀត ពីមណ្ឌល នីមួយៗ ។
ចំពោះប្រាក់រង្វាន់លោក សឹម សានត្រាន បានបញ្ជាក់ថា គឺបែងចែកជា២ដំណាក់កាល ទី១-ការប្រកួតជម្រុះតាម មណ្ឌលជយលាភីលេខ១ នឹងទទួលបាន ២លានរៀល ឯលេខ២ ទទួលបាន ១.៦០០.០០០រៀល ។ ទី២-ការប្រកួត ផ្ដាច់ព្រ័ត្រ ជយលាភីជើងឯក ទទួលបានពាន១គ្រឿង, មេដាយមាស១២គ្រឿង អមដោយទឹកប្រាក់៨លានរៀល ។ លេខ២ បានមេដាយប្រាក់១២គ្រឿង និងប្រាក់រង្វាន់៦លានរៀល ។ លេខ៣ បានមេដាយសំរិទ្ធ ១២គ្រឿង និងប្រាក់ រង្វាន់៤លានរៀល ឯលេខ៤ ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ហើយជើងខ្លាំងទាំង៤ក្រុម សុទ្ធតែ ទទួលបានភេសជ្ជៈ Sponsor ៦កេសដូចៗគ្នាទៀតផង ។
ជាមួយគ្នានោះលោក ទុយ ប៊ុនហឿន ជាមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នៅក្នុងព្រឹត្តិការណ៍នេះ គឺអនុញ្ញាតឲ្យក្រុមចូលរួមទាំងអស់ មានកីឡាករអាជីពចូលរួមតែ២នាក់ប៉ុណ្ណោះក្នុងមួយក្រុម ។ ដោយឡែករូបមន្ដនៃ ការប្រកួតគឺចាញ់ធ្លាក់ ហើយក្រុមឈ្នះ ត្រូវបន្ដការប្រកួត រហូតរកឃើញជើងខ្លាំង២ក្រុមចុងក្រោយ ។ ការប្រកួតនេះ ត្រូវគោរពតាមបទបញ្ជា FIFA និងឈរលើគោលការណ៍ Fair-Play ជានិច្ច ។
គួរបញ្ជាក់ថា ចំពោះមណ្ឌល ៤ផ្សេងទៀត នឹងធ្វើការប្រកួតជាបន្ដបន្ទាប់ ក្រោយបញ្ចប់ការប្រកួតមណ្ឌលភ្នំពេញ ក្នុង នោះខេត្តបាត់ដំបង ប្រកួតពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា មណ្ឌលខេត្តសៀមរាប ប្រកួតពីថ្ងៃទី៥-៦ ខែធ្នូ មណ្ឌលខេត្តព្រះសីហនុ ប្រកួតពីថ្ងៃទី១២-១៣ ខែធ្នូ និងមណ្ឌលខេត្តកំពង់ចាម ប្រកួតពីថ្ងៃទី១៩-២០ធ្នូ ។ បន្ទាប់មកការប្រកួតផ្ដាច់ ព្រ័ត្រ ដែលមានជើងខ្លាំង១០ក្រុមចូលរួមនោះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ៕

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons