ដោយសារតែ iPhone 7 និង 7 Plus ជាទូរសព្ទទំនើបជំនាន់ចុងក្រោយមួយ ធ្វើឲ្យទូរសព្ទនេះទាក់ទាញចំណាប់អារម្មណ៍អ្នកផលិតទូរសព្ទក្លែងក្លាយជាខ្លាំង។ ជាក់ស្ដែងមាន iPhone 7 Plus ដែលដូចគ្នានឹងទូរសព្ទដើមស្ទើរ ១០០% ទាំងក្នុង និង ក្រៅកំពុងក្រឡុកទីផ្សារប្រទេសវៀតណាម។
តាមការរាយការណ៍ឲ្យដឹងថា iPhone 7 Plus ក្លែងក្លាយនេះមានតម្លៃប្រមាណ ៨៩-១៣៤ ដុល្លារ។ ដោយសារតែផលិតឡើងដូចគ្នានឹងទូរសព្ទពិតប្រាកដពេក ធ្វើឲ្យអ្នកប្រើប្រាស់ពិបាកវិនិច្ឆ័យណាស់ ថាណាមួយពិត ណាមួយក្លែងក្លាយ។
តាមការរាយការណ៍ឲ្យដឹងថា iPhone 7 Plus ក្លែងក្លាយនេះមានតម្លៃប្រមាណ ៨៩-១៣៤ ដុល្លារ។ ដោយសារតែផលិតឡើងដូចគ្នានឹងទូរសព្ទពិតប្រាកដពេក ធ្វើឲ្យអ្នកប្រើប្រាស់ពិបាកវិនិច្ឆ័យណាស់ ថាណាមួយពិត ណាមួយក្លែងក្លាយ។
សូម្បីតែមុខងារ, Software, Interface នៅពីក្នុងក៏ដូចគ្នាទៅនឹងប្រព័ន្ធប្រតិបត្តិការ iOS 10 ហើយថែមទាំងមានមុខងារ 3D Touch នៅលើអេក្រង់ទៀតផង។ យ៉ាងណាក្ដីពេលពិនិត្យមើលផ្នែកខាងក្នុងម៉ាស៊ីនតាមកម្មវិធីតេស្ត សង្កេតឃើញថាមាន RAM ត្រឹម 2 GB ប៉ុណ្ណោះ និង ប្រើបន្ទះ Chip MediaTek៕
ខាងក្រោមជាការប្រៀបធៀបទន្ទឹមគ្នារវាង iPhone 7 Plus ពិត (ពណ៌ស៊ីជម្ពូ) និង ក្លែងក្លាយ (ពណ៌មាស)៖
0 comments:
Post a Comment