សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Wednesday, November 18, 2015

គ្រូ​បង្វឹក​ជប៉ុន​បញ្ជាក់​មូលហេតុ ស៊ី​កម្ពុជា​បាន​ត្រឹម ២-០ យប់​មិញ

18 Nov, 2015 15:28

លទ្ធផល​ត្រឹម ២-០ កាល​ពី​យប់​មិញ មិន​បាន​ធ្វើ​ឲ្យ​លោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ ដោយ​លោក​បញ្ជាក់​ថា​គួរ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​បូស្នី​រួប​នេះ បាន​សារភាព​ថា​វា​ជា​កំហុស​របស់​លោក ថែម​ទាំង​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​ខុស​សព្វ​មួយ​ដង​ផង​ដែរ។

Japanese-football-team2
លោក Vahid Halilhodžić (រូប​សក់ស​កណ្ដាល)

លោក Vahid Halilhodžić បាន​និយាយ​ថា៖ «យើង​ឈ្នះ​ការ​ប្រកួត​នេះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​តង់​ទី១​ទេ… យើង​លេង​បាន​ល្អ​នៅ​តង់​ទី២ ប៉ុន្តែ​វា​ជា​កំហុស​របស់​ខ្ញុំ ដែល​ព្យាយាម​ដាក់​កីឡាករ​មិន​ធ្លាប់​សហការ​គ្នា​ល្អ។ នៅ​តង់​ទី១ ខ្ញុំ​ឃើញ​មាន​ការ​ភ័ន្ត​ច្រឡំ​ខ្លះ ប៉ុន្តែ​នៅ​តង់​ទី២ យើង​បាន​បង្កើត​ឱកាស​ច្រើន។ យើង​រក​បាន​តែ​ ២​គ្រាប់… ខ្ញុំ​ត្រូវ​អបអរ​កីឡាករ ប៉ុន្តែ​យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ»។

គ្រូ​បង្វឹក​វ័យ ៦៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ២​ប្រកួត​ចុង​ក្រោយ​ជាមួយ​សិង្ហបុរី និង​កម្ពុជា លោក​បាន​ដាក់​កីឡាករ​ឆ្លាស់​គ្នា​ច្រើន​រហូត​ដល់ ១៨ ទៅ ១៩​នាក់ ដែល​ជា​រឿង​កម្រ ហើយ​ប្រហែល​ជា​លើក​ទី១ លោក​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ។ វា​​ពិត​ជា​មាន​ហានិភ័យ​ក្នុង​ការ​ប្រកួត ប៉ុន្តែ​លោក Halilhodžić ចង់​មើល​ជើង​កីឡាករ​ខុស​គ្នា​សហការ​​លេង​ជាមួយ​គ្នា។

ទោះ​បី​មិន​ឈ្នះ​ច្រើន​គ្រាប់​ក្ដី លោក Halilhodžić ចាត់​ទុក​ជ័យ​ជម្នះ​លើ​ក្រុម​កម្ពុជា ជា​រឿង​​ដ៏​ល្អ​មួយ​ចុង​ឆ្នាំ​២០១៥ នេះ ប៉ុន្តែ​លោក​ចង់​ឃើញ​គ្រាប់​ច្រើន​ជាង​នេះ។ លោក​បាន​និយាយ​ថា៖ «ជា​រឿង​ល្អ​មួយ​ជិត​ដាច់​ឆ្នាំ​នេះ គឺ​យើង​ឈ្នះ​… ខ្ញុំ​អាច​និយាយ​បាន​ថា​យើង​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​គ្រាប់​ច្រើន​ជាង​នេះ។

លោក Halilhodžić ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​តាំង​ពី​មុន​ការ​ប្រកួត​ថា ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ខ្លះ ដោយ​លោក​មិន​ប្រើ​កីឡាករ​ជម្រើស​ដំបូង​ទាំង​អស់​នោះ​ទេ ហើយ​ទុក​ឱកាស​ឲ្យ​កីឡាករ​ថ្មី​មួយ​ចំនួន​បង្ហាញ​សមត្ថភាព​លើ​ទីលាន។ ​តារា​ជើង​ស៊ុត Honda ក៏​មិន​ជាប់​ជម្រើស​ដំបូង​ដែរ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​ប្ដូរ​ចូល​នាទី​ទី​៦២ រហូត​រក​បាន​មួយ​គ្រាប់​ចុង​ម៉ោង ជួយ​ជប៉ុន​ឈ្នះ​កម្ពុជា ២-០៕

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons