ថៃបង្ក្រាបអ្នកឆ្លងដែនពលរដ្ឋខ្មែរលួចចូលកាប់ឈើគ្រញូងត្រូវឡោមព័ទ្ធចាប់បង្ក្រាបរាបដល់ដី
ថ្ងៃ សុក្រ ទី ៦ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៨:២៥
ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីខេត្តប្រាជីនបូរី ប្រទេសថៃ បានឲ្យដឹងថា ពលករខ្មែររួមទាំងអ្នកបើកបររថយន្តជនជាតិថៃសរុប២៩នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃឡោមព័ទ្ធចាប់ក្នុងព្រៃឧទ្យានជាតិមួយក្នុងស្រុកណាឌី ខេត្តប្រាជីនបូរី ខណៈពួកគេទៅស៊ីឈ្នួលកាប់និងជញ្ជូនឈើគ្រញូង ។ ចំណែកអ្នកបើកបរជាជនជាតិថៃជាអ្នកស៊ីឈ្នួលដឹកជញ្ជូនពលករ ទាំងទៅនិងទាំងត្រឡប់មកវិញ ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី៤ ឧសភា ២០១៦ នេះ ។
ក្រុមពលករខ្មែរដែលត្រូវបានចាប់ខ្លួន ត្រូវបានក្រុមសមត្ថកិច្ចថៃបញ្ជាឱ្យដេកក្រាបផ្កាប់មុខរាបផ្ទាល់ដី ព្រោះខ្លាចកើតមានការតដៃមកលើពួកគេ ព្រោះមុនកើតហេតុមានព័ត៌មានថា មានការបាញ់តដៃគ្នាពីខ្មាន់កាំភ្លើងដែលការពារពលករកាប់ឈើគ្រញូងទាំងនោះផង ។ ប្រភពព័ត៌មាននេះបន្តថា ពលករទាំងនេះមានម្នាក់ត្រូវបានស្គាល់អត្តសញ្ញាណ គឺឈ្មោះ ណា វណ្ណា ភេទប្រុសបានសារភាពថា ពួកគេសរុបមាន៦០នាក់ចូលទៅប្រទេសថៃ តាមច្រករបៀងក្នុងស្រុកអារញ្ញ ដោយមានរថយន្តថៃស៊ីឈ្នួលចាំដឹកជញ្ជូនទៅនិងមក ដែលជារឿងឃុបឃិតគ្នារវាងចោរក្នុង និងចោរក្រៅផ្ទះ ។
មិនតែប៉ុណ្ណោះ បុរសម្នាក់នេះបានប្រាប់ថាពួកគេត្រូវបានបែងចែកជា២ក្រុម ដោយមួយក្រុមកាប់ឈើគ្រញូងមួយក្រុមទៀតជញ្ជូនចេញពីព្រៃ ហើយនិយាយថា ពួកគេស្ថិតនៅក្នុងព្រៃចំនួន១៤ថ្ងៃមកហើយ ។ ពួកគេក៏បានជញ្ជូនឈើគ្រញូងដាក់រថយន្តដឹកចេញ៣រថយន្តរួចទៅហើយដែរ ។
អ្នកបើកបររថយន្តជាជនជាតិថៃម្នាក់ វ័យ៣៩ឆ្នាំ ជាអ្នកខេត្តស្រះកែវ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយពេលនេះទាំងក្រុមពលករខ្មែរទាំងអ្នកបើកបរជាជនជាតិថៃម្នាក់នោះ កំពុងត្រូវបានសមត្ថកិច្ចយកទៅសាកសួរ ។
យ៉ាងណាក៏ដោយ ជុំវិញករណីនេះកោះសន្តិភាពពុំអាចទាក់ទងសុំការបំភ្លឺ ពីមន្ត្រីកម្ពុជាប្រចាំ
ប្រទេសថៃបាននៅឡើយទេ ដោយទូរស័ព្ទរបស់លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទាក់ទងមិនបាន។
ប្រទេសថៃបាននៅឡើយទេ ដោយទូរស័ព្ទរបស់លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទាក់ទងមិនបាន។
ស្ថានទូតកំពុងសម្របសម្រួលបញ្ជូនពលករខ្មែរ៥៤នាក់ពីឥណ្ឌូណេស៊ីមកប្រទេសវិញ
រាជធានីភ្នំពេញ ៖ តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី បានចាត់មន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុល ឱ្យធ្វើដំណើរទៅកាន់កោះ Pontianak ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ មេសា ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពរបស់ពលករខ្មែរចំនួន៥៤នាក់ ដែលត្រូវអាជ្ញាធរឥណ្ឌូណេស៊ី រក្សាទុកនៅទីនោះ ហើយនឹងរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ពលករទាំងនោះមកកម្ពុជាវិញឱ្យបានឆាប់រហ័ស ។ នេះបើយោងតាមការប្រកាសរបស់លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃ៤ ឧសភា ។
សេចក្តីប្រកាសដដែលបន្តថា តាមរបាយការណ៍ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលបានពីស្ថានទូត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ឱ្យដឹងថា ៖
-ពលករខ្មែរទាំង៥៤នាក់នោះបានចាញ់បោកគេឲ្យទៅធ្វើការលើទូកនេសាទថៃចំនួន៣ផ្សេងគ្នា ដោយសន្យាថានឹងទទួលបានប្រាក់បៀវត្សច្រើន ហើយទទួលបានប្រាក់បន្ថែម (Bonus) ផងដែរ ក្នុងករណីទូកចាប់បានត្រីច្រើន ។ នៅលើទូកពួកគេធ្វើការស្ទើរតែគ្មានពេលសម្រាក និងក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់ដល់ជីវិត ។
-ពលករទាំង៥៤នាក់នេះ ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីជួយសង្គ្រោះចេញពីទូកនេសាទចំនួន៣ដែលបានចូលទៅនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ី ហើយត្រូវឥណ្ឌូណេស៊ី ឃាត់ទុកក្នុងអំឡុងពាក់កណ្ដាលខែមេសាកន្លងមក ។ សមត្ថកិច្ចឥណ្ឌូណេស៊ី បានចាត់ទុកពលករទាំងអស់ជាជនរងគ្រោះដោយការជួញដូរមនុស្ស ពុំមែនជាអ្នកប្រព្រឹត្តបទល្មើសឡើយ ។
-អ្នកនាំពាក្យបន្តថា មន្ត្រីស្ថានទូតបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលករទាំង៥៤នាក់ ហើយពិនិត្យឃើញថាមានសុខភាព និងស្ថានភាពជាធម្មតា ពុំមានបញ្ហាអ្វីគួរព្រួយបារម្ភឡើយ ហើយបានជម្រាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំមាតុភូមិនិវត្តន៍ ឱ្យបានឆាប់រហ័សក្នុងពេលខាងមុខនេះ ។
-ស្ថានទូតកំពុងជំរុញការសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង៥៤នាក់នោះ ៕
0 comments:
Post a Comment