សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Thursday, May 05, 2016

iPhone ជំនាន់​ក្រោយ​នឹង​កាន់តែ​ពិសេស



នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook  ឱ្យ​ដឹង​ថា នឹង​មាន​លក្ខណៈ​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ហ្គេ​ម​ថ្មី​ចំពោះ iPhone ជំនាន់​ក្រោយ ។ លោក Tim Coor និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ពិធីករ Jim Cramer កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៦ ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ CNBC ថា ក្រុមហ៊ុន​មាន iPhone  ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ផលិត​នា​ពេល​អនាគត​ដែល​នឹង​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ប្រើប្រាស់ iPhone ពេល​បច្ចុប្បន្ន​ចង់​ធ្វើ​កំណែប្រែ ។
លោក Tim Cook និយាយ​ថា «​យើង​មានការ​ច្នៃប្រឌិត​បង្កើត​ថ្មី​ត្រូវ​បាន​គ្រោងទុក ។ ពោល​គឺ​ដូច​ជា iPhone ថ្មី​ដែល​នឹង​លើកទឹកចិត្ត​អ្នក និង​មនុស្ស​ផ្សេង​ទៀត​ឱ្យ​ប្រើប្រាស់ iPhone ថ្មី​ជំនួស iPhone ពួក​គេ​ប្រើ​ពេល​បច្ចុប្បន្ន​» ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ដែល​កម្រ​ធ្វើ​បទ​សម្ភាសន៍​រូប​នេះ​មិន​បាន​បង្ហើប​ពី​តម្រុយ​នៃ​បច្ចេកវិទ្យា ឬ​រូបរាង​របស់ iPhone ជំនាន់​ថ្មី​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​វា​នៅ​ឆ្នាំ​២០១៧ ខណៈ​បាន​បញ្ជា​ទិញ​កញ្ចក់ OLED ចំនួន​១០០​លាន​បន្ទះ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង ។
ក្រុមហ៊ុន Apple បាន​ជួប​ប្រទះ​រឿង​លក់ iPhone ធ្លាក់​ចុះ​ក្នុង​ដើមឆ្នាំ​២០១៦ រយៈពេល៣ខែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​វ៉ា​ដាច់​ចំនួន​ការ​លក់​ទៅ​កាន់​ពិភពលោក ៕

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons