សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Monday, October 17, 2016

​គ្រូ​បង្វឹក​កម្ពុជា និង​ប្រ៊ុយណេ​មាន​​ជំនឿ​ចិត្ត​រៀង​ខ្លួន​ក្នុង​ការ​ប៉ះ​គ្នា​​ល្ងាច​នេះ

លោក Lee Tae Hoon ​គ្រូ​បង្វឹក​កម្ពុជា និង​លោក​ Mike Wong Mun Heng ​គ្រូ​បង្វឹក​ក្រុម​​ប្រ៊ុយណេ​មាន​ជំនឿ​ចិត្ត​​អាច​ធ្វើ​បាន​ល្អ​ដូច​គ្នា​ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ AFF Suzuki Cup ​លើក​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​វេលា​ម៉ោង៦:៣០​នាទី​​ ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV ​ផង​ដែរ។
​កម្ពុជា និង​ប្រ៊ុយណេ​យក​បាន​​៣​ពិន្ទុ​ដូច​គ្នា​កាល​ពី​ប្រកួត​ទី​១ ដោយ​ម្ចាស់​ផ្ទះ​កម្ពុជា​​យក​ឈ្នះ​ឡាវ​២-១​ ស្រប​ពេល​ប្រ៊ុយណេ យក​ឈ្នះ​ទីម័រខាងកើត ​២-១។
 coach-leeលោក Lee Tae Hoon
​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​លេង​របស់​ក្រុម​ធ្វើ​បាន​ល្អ​កាល​ប្រកួត​ទី​១​លោក Lee Tae Hoon ​បាន​ឲ្យ​ដឹង​ថា លោក​​មាន​ក្ដី​រំពឹង​ទៅ​លើ​​កូន​ក្រុម​របស់​​ខ្លួន​អាច​​​ធ្វើ​បាន​ល្អ​នា​​ជំនួប​ជា​មួយ​ប្រ៊ុយណេ​ល្ងាច​នេះ ចំពោះ​លទ្ធផល​លោក​មិន​ហ៊ាន​​សន្និដ្ឋាន​នោះ​ទេ។ បើ​​មើល​​​ទៅ​ប្រទេស​​​ពី​រ​ផ្សេង​ដែល​​កម្ពុជា​មិន​ទាន់​ជូប ​​ពិត​ណាស់​គ្រប់​ប្រទេស​តែង​ត្រៀម​ខ្លួន​បាន​ល្អ សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​មួយ​នេះ។
​គ្រូ​បង្វឹក​មាន​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បន្ថែម​ថា ​លោក​មិន​ទាន់​មាន​សង្ឃឹម​បាន​ឆ្លង​ផុត​​វគ្គ​ជម្រុះ​នេះ​នៅ​ឡើយ បើ​​ទោះ​បី​អាច​យក​ឈ្នះ​ក្រុម​​​ដែល​អ្នក​គាំទ្រ​ទាំង​អស់​គិត​ថា​ខ្លាំង​ជាង​ ប្រ៊ុយណេ ​និង​ទីម័រខាងកើត​ក៏​ដោយ។ ​​​​​កម្ពុជា​នឹង​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​មុត​ស្រួច​ ដើម្បី​វាយ​ស្រុក​ប្រ៊ុយណេ ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​រក​គ្រាប់​​បាល់​បាន​​នឹង​មាន​បញ្ហា​មិន​ខាន។
 coach-bruneiលោក Mike Wong Mun Heng
​ងាក​ទៅ​កាន់​លោក Mike Wong Mun Heng ​​បាន​លើក​ឡើង​ថា ​ប្រាកដ​ណាស់​កម្ពុជា​ជា​ក្រុម​ខ្លាំង​ ហើយ​ថែម​ទាំង​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​មក​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​កត្តា​ដែល​សំខាន់ ​កីឡាករ​​របស់​លោក​ទាំង​១១​នាក់​​នៅ​លើ​ទីលាន នឹង​ប្រឹងប្រែង​លេង​​ដោយ​មិន​មាន​សម្ពាធ​​​ផ្លូវ​ចិត្ត​ដោយសារ​ចំនួន​អ្នក​គាំទ្រ​។
​លោក​បន្ថែម​ថា កីឡាករ​របស់​លោក​ទាំង​អស់​មាន​​បទ​ពិសោធន៍​ច្រើន​​ ​ចំពោះ​ការ​ជួប​ម្ចាស់​ផ្ទះ​ល្ងាច​នេះ​លោក​គិត​ថា កូន​ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ល្អ។ ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​មាន​​ការ​រីក​ចំរើន​ខ្លាំង​ផ្នែក​បាល់ទាត់ ​ទន្ទឹម​នឹង​នោះ​ប្រទេស​របស់​លោក​ក៏​មាន​ការ​រីក​ចំរើន​ដូច​គ្នា។

cambodia-national-teamក្រុម​ជម្រើស​ជាតិ​កម្ពុជា​​
​គិត​ត្រឹម​ឆ្នាំ​២០០៦ មក​ដល់​ឆ្នាំ​២០១៥ កម្ពុជា​ធ្លាប់​ប៉ះ​ប្រ៊ុយណេ​៥​លើក​ក្នុង​នោះ​កម្ពុជា​​ឈ្នះ​​៣​​ស្មើ​១ និង​ចាញ់​​១។ ​ជួប​គ្នា​លើក​ចុង​ក្រោយ​​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្ពុជា​ឈ្នះ​ប្រ៊ុយណេ៦-១​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ជា​ជំនួប​មិត្ត​ភាព។
​ចំណែក​ការ​ប្រកួត​​​​ផ្លូវ​ការ​​ចុង​ក្រោយ​​ក្នុង​កម្មវិធី​ជម្រុះ​ AFF Suzuki Cup 2014 ​​​​​កម្ពុជា​ឈ្នះ​​​​ប្រ៊ុយណេ​១-០​នៅ​លើ​ទឹក​ដី​ឡាវ​​ ដែល​ពេល​នោះ​​កីឡាករ ឈិន ឈឿន ​ជា​អ្នក​គ្រាប់​បាល់​បាន​​នៅ​នាទី​ទី​​៥៦៕
bruneiក្រុម​ប្រ៊ុយណេ
​​ចុះ​ជួប​គ្នា​លើក​នេះ​នៅ​​​លើ​ទឹក​ដី​ខ្លួន​ឯង​​តើ​លោក Lee ​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​មាន​ស្នាម​ញញឹម​បាន​ទេ?


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons