Ilkay Gundogan ជឿជាក់ថា ការដឹងយ៉ាងច្បាស់ពី Barcelona របស់លោក Pep Guardiola នឹងជួយក្រុមរកវិធីបិទ Messi ហើយយក៣ពិន្ទុពីទឹកដី Camp Nou។
បុរសសញ្ជាតិអេស្ប៉ាញនឹងត្រឡប់ទៅកាន់ Barcelona ជាលើកទី២ក្នុងនាមជាអ្នកចាត់ការទូទៅដើម្បីដឹកនាំ Manchester City ប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ Champions League។
និយាយទាំងជំនឿចិត្តមុនការប្រកួត Gundogan ខ្សែបម្រើចំណូលថ្មីរបស់ Man City ឲ្យដឹងថាក្លឹបរបស់ខ្លួននឹងទទួលផលចំណេញជាច្រើនពីការប្រកួតនេះដោយសារ Pep។ “វាគឺជាឱកាសល្អសម្រាប់យើងដោយសារ Pep ស្គាល់ច្បាស់ពី Barca។ គាត់ស្គាល់ក្រុម ស្គាល់ក្លឹប, ស្គាល់កីឡដ្ឋាន និង Messi។ គាត់ផ្ដល់ព័ត៌មានជាច្រើនពីពួកគេដែលអ្នកដទៃមិនអាចធ្វើបាន”។ កីឡាករវ័យ២៥ឆ្នាំប្រាប់ដូច្នេះ។
លោក Pep Guardiola ឈ្នះពាន១៤ក្នុងរយៈពេលត្រឹម៤ឆ្នាំនៅ Barca ពីចន្លោះឆ្នាំ ២០០៨ ដល់២០១២។ អ្នកចាត់ការវ័យ៤៥ឆ្នាំត្រូវជួបជាមួយក្លឹបចាស់សារជាថ្មីបន្ទាប់ពី ធ្លាប់ជួបម្ដងរួចមកហើយ កាលដឹកនាំ Bayern Munich ក្នុងពាន Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំ ២០១៥៕
ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Goal
0 comments:
Post a Comment