ក្លិបក្រសួងការពារជាតិ
លោក ទេព ឡុងរចនា អ្នកចាត់ការក្លិបក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថាការប្រកួតមិត្តភាពរវាងក្រុមទាំងពីរនេះ មិនមានលក់សំបុត្រអ្វីនោះទេ ដោយអ្នកគាំទ្រក្លិបទាំងសងខាងអាចចូលមើលដោយសេរី។ ខណៈដែលការប្រកួតវិញក្នុងគោលបំណងមើលជើងកីឡាករ ក៏ដូចជាត្រៀមខ្លួនសម្រាប់ទៅប្រកួតនៅវៀតណាមក្នុងពានរង្វាន់ខួបកំណើតទ័ពរបស់ប្រទេសមួយនេះ។
ចំពោះការប្រកួតពានរង្វាន់នៅវៀតណាមនោះ មិនមានអញ្ជើញក្លិបនៅតាមប្រទេសជិតខាងផ្សេងទៀតដូចជា ថៃឬឡាវនោះទេ ដោយខាងវៀតណាមអញ្ជើញតែកម្ពុជាមួយគត់ទៅចូលរួមប្រកួត។ ដោយការប្រកួតអាចមានក្រុមសរុប៦ក្រុមបែងចែកជា២ពូល ប្រកួតជម្រុះដណ្ដើមយកជើងឯក។
ក្រុមកម្ពុជាទាំងពីរក្រុមនឹងចេញទៅនៅថ្ងៃ២៣ខែវិច្ឆិកាឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៥ទើបត្រលប់មកវិញ៕
0 comments:
Post a Comment