សួស្តី!ប្រិយមិត្តទាំងអស់គ្នា រីករាយជាមួយនឹងការវិលត្រលប់មកវិញនូវដំណើរការរបស់គេហទំព័ររបស់ខ្ញុំបាទ! ចាប់ពីថ្ងៃនេះតទៅ គេហទំព័រ SayanndaraPailin នឹងចាប់ផ្តើមដំណើរការ! Upload File នឹងរចនាបទ ផ្ទាំងរូបភាពផ្សេងៗ ដើម្បីអោយមិត្តភក្តិទាំងអស់ទទួលបានព័តមានថ្មីៗផងដែរ។

Sunday, November 22, 2015

តារា​ថៃ​ Por Tridsadee ត្រូវ​កាត់​ជើង​ឆ្វេង​ចោល​ព្រោះ​ឆ្លង​មេរោគ

23 Nov, 2015 09:13

តារា​សម្ដែង​ប្រុស​ថៃ​​ដ៏​​ប្រជាប្រិយ​ភាព Tridsadee “Por” Sahawong កំពុង​តែ​ទទួល​ការ​ព្យាបាល​ពី​ជំងឺ​គ្រុន​ឈាម​របស់​ខ្លួន​នៅ​មន្ទីរពេទ្យ Ramathibodi។ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​មន្ទីរពេទ្យ​ដែល Por កំពុង​តែ​សម្រាក​ព្យាបាល បាន​ប្រាប់​បណ្ដាញ​សារ​​ព័ត៌មាន​ថា តារា​វ័យ ៣៧ ឆ្នាំ​ត្រូវ​បាន​ពេទ្យ​កាត់​ជើង​ឆ្វេង​​ពី​កជើង​ចុះ​ទៅ​ចោល ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ។

PPor

តារា​សម្ដែង​អាយុ ៣៧ ឆ្នាំ​ដែល​បាន​សន្លប់​បាត់​ស្មារតី​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ហើយ​នោះ ស្រាប់​តែឡើង​សម្ពាធ​ឈាម​យ៉ាង​ខ្លាំង​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដែល​បណ្ដាល​ពី​ការ​ឆ្លង​​​មេរោគ​នៅ​​ជើង​ឆ្វេង​របស់​ខ្លួន។ គ្រូពេទ្យ​​​​បាន​ប្រាប់​ថា​ការ​កាត់​ចោល​ផ្នែក​ដែល​ត្រូវ​ឆ្លង​មេរោគ​នេះ​គឺ​ពិត​ជា​ចាំបាច់។ រហូត​ដល់​យប់​ថ្ងៃ​សៅរ៍ ប្រហោង​សួត​របស់ Por ចាប់​ផ្ដើម​ហូរ​ឈាម​ហើយ​ត្រូវ​ការ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ការ​ហូរ​ឈាម​ហួស​កម្រិត។

តាម​រាយការណ៍​ថ្មី​បំផុត​របស់​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា សម្ពាធ​ឈាម​ក៏​ដូច​ជា​ប្រស្រី​ភ្នែក​របស់ Tridsadee មាន​ដំណើរ​ការ​ធម្មតា។ យ៉ាងណាមិញ ថ្លើម​និង​តម្រង​​នោម​របស់​តារា​មួយ​នេះ​គ្មាន​អ្វី​បាន​ប្រសើរ​ឡើង​នោះ​ទេ។

c1_772644_620x413
អ្នក​គាំទ្រ​មក​ជូន​ពរ​ឲ្យ Por ឆាប់ជា​សះ​ស្បើយ

ថ្នាំ​បន្ធូរ​សាច់​ដុំ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ដក​ដង្ហើម។ ការ​វាយ​តម្លៃ​សរុប​នៅ​ពេល​នេះ​គឺ​ពិបាក​និយាយ​ខ្លាំង​ណាស់ តែ​ការ​ហូរ​ឈាម​ក្រពះ​របស់ Por នៅ​ពេល​នេះ​គឺ​មាន​អាការៈ​ធូរ​ស្រាល​ជាង​មុន។ ខាង​មន្ទីរ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា​មេរោគ​គ្រុន​ឈាម​នៅ​ក្នុង​ខ្លួន​របស់​តារា​សម្ដែង​នេះ មក​ដល់​ពេល​បច្ចុប្បន្ន​គឺ​អស់​ហើយ ​ប៉ុន្តែ​លោក​ត្រូវ​ការ​តាម​ដាន​យ៉ាង​ជាប់​លាប់​ពី​សំណាក់​វេជ្ជបណ្ឌិត​ក្នុង​ករណី​មាន​ហេតុការណ៍​មិន​ល្អ​កើត​ឡើង៕

0 comments:


 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons